header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់បានបោកក្បាល និងបាក់-ក ស្លាប់យ៉ាង​អាណោចអាធ័ម​នៅហ្នឹងកន្លែង បន្ទាប់ពីបានបើករថយន្ត Pirus មួយគ្រឿងបោះពួយក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តឆាបឆេះយ៉ាងយ៉ាងសន្ធោរសន្ធៅ ត្រូវបានរថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ២គ្រឿង ចេញអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣នឹង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក​។

ជនរងគ្រោះ (ស្លាប់) មានឈ្មោះ អេន សៅ អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅភូមិ៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់បើករថយន្តព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាល នាគពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យជនរងគ្រោះបោកក្បាល បាក់.ក ស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ ស្ទើរទាំងស្រុង និងឆាបឆេះយ៉ាងសន្ធោ សន្ធៅ ត្រូវបានរថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចេញមកអន្តរាគមន៍ចំនួន០២គ្រឿង បាញ់ពន្លត់ទាន់ពេលវេលា ចំណែករបាំងថ្មក្បាលនាគ រងការខូចខាតបាក់បែកបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច្ច័យ រួចបានប្រគល់អោយរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំប្រកាសរកសាច់ញាតិ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើកាវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅពេលក្រោយ។

គួរ​បញ្ជាក់​ថានៅពេលកន្លងមក​ ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ​គឺ​មាន​ដាក់​របាំងថ្ម​បាំងមិនឲ្យមានចរាចរណ៍ធ្វើដំណើរឆ្លងកាត់នោះទេ​។ តែនាពេលពីរបីថ្ងៃមកនោះ​ក៏មានការណ៍​ដករបាំង​ថ្ម​ចេញ​ រួចមានបំពាក់ភ្លើងសញ្ញាចរាចរណ៍​ ឲ្យមានការធ្វើដំណើរឆ្លងកាត់​វិញ​។ ដោយឡែក​សម្រាប់​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​គឺមិនមាន​ស្លាក​ឬ​ចំណាំង​ផ្លាត​អ្វី​នោះទេ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post