header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ ករណីឃាតកម្ម យុវជនវ័យ១៨ឆ្នាំម្នាក់​ ត្រូវបានជនមិនស្គាល់មុខ អារ.ក សម្លាប់ហើយយកសពមកទម្លាក់​ចោល នៅជាប់​បង្កាន់លើស្ពានព្រែកតាមាក់ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់អ្នកដំណើរ​ រាយការណ៍​ប្រាប់សមត្ថកិច្ច​ ចុះមកកន្លែងកើតហេតុ​ទាំងយប់។

ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សពជនរងគ្រោះខាងលើ​ឈ្មោះ លីត ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរ​កម្មករឡឥដ្ឋ រស់នៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពព័ត៌មានពីក្រុមគ្រួសារបានប្រាប់ឲ្យ​ដឹងថា​ សង្ស័យមិត្តភក្តិជាអ្នកសម្លាប់ តែយ៉ាងណា ចំពោះមូលហេតុច្បាស់លាស់ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងចុះត្រួតពិនិត្យ និងធ្វើកោសល​វិច័យ នៅកន្លែងកើតហេតុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post