header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីវេលាម៉ោង១១យប់​​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់អាវុធជាតិផ្ទុះដោយខុសច្បាប់ និងបទប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន។

ជនសង្ស័យ​ឈ្មោះ ចាន់ រដ្ឋា ហៅប៊ី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និងកន្លែង​ស្នាក់នៅមិនពិតប្រាកដ ។ ជនសង្ស័យ​ជាមុខសញ្ញាចាស់ បានប្រព្រឹត្តអំពើហិង្សាជាច្រើនលើកកន្លងមក ដូចជាប្រើប្រាស់អាវុធកែច្នៃបាញ់ត្រូវក្រោមចុងដង្ហើមប្រពន្ធរបស់ខ្លួនកាលពីថ្ងែទី១១.០២.២០១៨ វេលាម៉ោង២:៣០នាទីរសៀល​ នៅក្នុងបន្ទប់ជួលក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ  ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចវត្ថុតាងរួមមាន ៖ ១-កាំភ្លើង ម៉ាក K59 ១ ដើម មានគ្រាប់ ៦ គ្រាប់ ២-កាំភ្លើងបាញ់សត្វ ១ ដើម ៣-កាំភ្លើងកែច្នៃ​ ២ ដើម ៤-អាយកូម១គ្រឿង ម៉ាកម៉ូតូរូឡា ៥-ម្សៅក្រាមពណ៌សថ្លា សង្ស័យសាធាតុញៀន១កញ្ចប់ ៦-ជញ្ជីងថ្លឹង១គ្រឿង ៧-ថង់សម្រាប់វេចខ្ចប់ និងសម្ភារៈវេចខ្ចប់ គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងស្រាវជ្រាវរកវត្ថុតាងក្នុងបទល្មើសបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post