header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ គ្រោះថ្នាក់ចរាចរណ៍មួយ​ បានកើតឡើងកាលពីថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល រវាងរថយន្ត LEXUS RX300 និងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា លើកំណាត់ផ្លូវជាតិ៣A ស្ថិតនៅភូមិបឹងនិមល ឃុំបឹងនិមល ​ស្រុកឈូក ខេត្តកំពត នៅចន្លោះគីឡូលេខ១១៣និង១១៤ បណ្តាលឲ្យក្មេងស្រីក្រមុំស្រស់ស្អាត២នាក់ស្លាប់​នៅនឹងកន្លែងកើតហេតុ  ក្នុងនោះមានម្នាក់ ត្រូវជាកូនរបស់លោក អេល អធិការរងទទួលផែនសន្តិសុខនៃអធិការដ្ឋានស្រុកឈូកផងដែរ។

ប្រភពច្បាស់ការនៅកន្លែងកើតហេតុ បានឲ្យ​ដឹងថា អ្នកបើកបររថយន្តបង្កម៉ាក LEXUS RX300 ខាងលើនេះ គឺត្រូវបានគេស្គាល់យ៉ាងច្បាស់ គឺលោក ហ៊ុយ សុភ័ក្រ អភិបាលរងស្រុកដងទុង  មុនកើតហេតុ គេឃើញរថយន្តបង្កខាងលើនេះ បើកបររ៉េចង្កូតពេញផ្លូវ ធ្វើដំណើរមកពីខេត្តកំពតទៅស្រុកឈូក ហើយត្រូវបានគេសង្ស័យថា បើកបរស្ថិតក្នុងស្ថានភាពស្រវឹង បានរ៉េចង្កូតចូលទៅឆ្វេងដៃបុកម៉ូតូទាំងកំរោ​ល បណ្តាលឲ្យ​ក្មេងស្រីក្រមុំ២នាក់ដេកស្លាប់យ៉ាងអាណោចអាធ័ម។

បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចណ៍ភ្លាមៗ រថយន្ដបង្កបានបន្តដំណើទៅផ្ទះរបស់ខ្លួននៅឯជិតផ្សារឈូកជាធម្មតា ជាមួយគ្នានោះផងដែរ កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ បានធ្វើការកំណត់មុខសញ្ញាស្រាវជ្រាវរកហើយរថយន្តបង្កខាងលើចតនៅមុខផ្ទះលោក ហ៊ុយ សុភ័ក្រ អភិបាលរងស្រុកដងទុង តែស្លាកលេខរថយន្ត ត្រូវបានដោះចេញបាត់ហើយ។

ចំណែកសមត្ថកិច្ចចរាចរណ៍ផ្លូវគោកម្នាក់នៅអធិការនគរបាលស្រុកឈូក ក៏បានអោយដឹងក្នុងលក្ខខណសូមមិនបញ្ចេញឈ្មោះបានអោយដឹងដូចប្រភពប្រជាពលរដ្ឋលើកឡើងខាងលើដែរ ថា គឺរថយន្តបង្កនេះ ជារថយន្តរបស់លោក ហ៊ុយ សុភ័ក្រ អភិបាលរងស្រុកដងទុងមែន រថយន្ដបង្កខាងលើ ម៉ាក LEXUS RX300 ស្ថានភាពបង្កគ្រោះថ្នាក់ចរាចរណ៍ គឺភាគីបង្កខាងលើ បានបុកម៉ូតូនៅលើចិញ្ចើមផ្លូវម្ខាងទៀត។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានមហាជនលេងសង្គមបណ្តាញហ្វេសបុក និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ធ្វើការរិះគន់ចំៗ ចំពោះលោក ហ៊ុយ សុភ័ក្រ ដែលជាមន្ត្រីរាជការម្នាក់មានការគោរពពីប្រជាពលរដ្ឋយ៉ាងជ្រាលជ្រៅ ហើយក៏ជាមន្ត្រីអនុវត្តច្បាប់គោរពច្បាប់ចរាចរណ៍ជាងប្រជាបលរដ្ឋដែរ តែផ្ទុយទៅវិញ លោកបើកបរក្នុងស្ថានស្រវឹងហើយ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទៀត ហើយលោកហាក់​មិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនខាងលើឡើយ។

លោក ពុធ ស៊ឺង ប្រធានការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យ​ដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ដោយ​លោកមិនបានបញ្ជាក់ដំណើរឿងហេតុពិតប្រាកដទេ លោកបានឆ្លើយថា ចរាចរណ៍ស្រុកឈូក ជាអ្នកដោះស្រាយ រហូតមកដល់ថ្ងៃទី១៤ ខែតុលានេះ លោកមិនទាន់បានដឹងច្បាស់នៅឡើយទេ។

ចំណែក នាក់ អេល អធិការរងទទួលផែនសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកឈូក ហើយក៏ត្រូវជាឪពុកសពក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យ​ស្លាប់ក្មេងស្រី២នាក់ ក្នុងនោះរួមទាំងកូនរបស់លោកផង ទី១-ឈ្មោះ​ សេង​ ស្រីនិច អាយុ១៩ឆ្នាំ​ រស់នៅភូមិត្រពាំងស្តៅ ​ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជាអ្នកបើកបរម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ​ ស្លាកលេខកំពត1N-4365 ស្លាប់នៅកន្លែងកើតហេតុ អ្នករួមដំណើរម្នាក់ទៀតត្រូវជាកូនរបស់គាត់ គឺឈ្មោះ​ ឡឹង ហ្លាភ ហៅ( ស្រីលាភ​ )អាយុ១៨ឆ្នាំ​​​ រស់នៅភូមិឃុំជាមួយគ្នា​ ស្លាប់នៅកន្លែងកើតហេតុ។

លោកបានបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកមិនចង់បានសំណងជាប្រាក់ទេ គឺលោកចង់ឲ្យ​លោក ហ៊ុយ សុភ័ក្រ ទទួលកំហុស ដែលលោកជាមន្ត្រីថ្នាក់ដឹកនាំមួយរូប បើកបរក្នុងស្ថនភាពស្រវឹង បង្កគ្រោះថ្នាក់ដល់អ្នកដទៃហើយ បែរជាបើករថយន្តរត់គេចខ្លួនទៀត។

ចំណែកសមត្ថកិច្ចជំនាញលោក លឹម បូរ អធិការរងទទួលផែនចរាចរណ៍ CAM POST ព្យាយាមទាក់ទងតាមទូរស័ព្ទជាច្រើនលើកមកហើយ តែទូរស័ព្ទរបស់លោកបានបិទរហូតទាំង២ខ្សែ។

ក្រោយកើតហេតុ រថយន្តបង្កនេះ បានបើករត់គេចខ្លួនយ៉ាងរំភើយ នៅផ្ទះរបស់លោក ហ៊ុយ សុភ័ក្រ ទល់មុខផ្សារឈូក ស្ថិតក្នុងភូមិសត្វពង ឃុំសត្វពង ស្ថិតក្នុងភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំបត ជាប្រភេទរថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ​​ ដោះស្លាកលេខចេញ។

ចំពោះវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុ​ក ​​នៅអធិការដ្ឋាននគរបាលស្រុកឈូក ដើម្បីឲ្យអ្នកបង្កចូលខ្លួន ដោះស្រាយតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ករណីចរាចរណ៍ខាងលើនេះ មានអាថ៍កំបាំងនៅពីក្រោយយ៉ាងស្មុកស្មាញ ពីព្រោះមន្ត្រីជំនាញស្រុកឈូក និងប្រធានការិយាល័យចរាចណ៍ បានលាក់បាំងគាំទ្រខាងភាគីជនបង្ក ខណៈដែលអ្នកព័ត៌មានដេញដោលមិនមានមន្ត្រីជំនាញណាបញ្ជាក់ឡើយ ក្នុងរបាយការណ៍របស់ស្រុកបញ្ជាក់ជូនប្រធានការិយាល័យចរាចណ៍នៃស្នងការដ្ឋាននគរបាលខេត្តមិនបានបញ្ជាក់ឈ្មោះអ្នកបង្កឡើយ។

រឿងនេះ មហាជនជាច្រើនរង់ចាំមើល​ចំណាត់ការពីអ្នកអនុវត្តច្បាប់ប្រកបដោយបន្លាភាព និងយុត្តិធម៌៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post