header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ កាលពីយប់ថ្ងៃសៅរ៍ ១២រោច ខែភទ្របទឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែតុលាឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី មានកររណីឃាតកម្មមួយបានកើតឡើងត្រង់ចំណុចឡូត៍កៅស៊ូ លេខ ៨១៧ A.ស្ថិតនៅភូមិ៦.១៦ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចថា ករណីនេះ បង្កឡើងដោយជនសង្ស័យចំនួន២នាក់គឺ: ១.ឈ្មោះឡី ស្នែ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ២.ឈ្មោះលី ម៉ាហុង ភេទប្រុសអាយុ ២៩ឆ្នាំជាតិខ្មែរឥស្លាមនៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយឡែកជនរងគ្រោះឈ្មោះ ប៊ិន ម៉េងស៊ា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរនៅភូមិគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ ឆ្មាំការពារចំការកៅស៊ូ ។

តាមដំណើរសាច់រឿងបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូពីផ្ទះបងប្អូនត្រលប់ទៅផ្ទះខ្លួនវិញ នៅតាមផ្លូវចំការកៅស៊ូក៏បានពើបប្រទះជនសង្ស័យចំនួន២នាក់គួរឲ្យសង្ស័យក៏បានឈប់ម៉ូតូបំរុងចុះទៅសាកសួរក៏ត្រូវជនទាំងពីរខាងលើកាប់ និងអារកសម្លាប់តែម្តង ។

ដោយបាត់ជនរងគ្រោះយូរពេក ប្រពន្ធក៏បានសាកសួរបងប្អូន និងនាំគ្នាដើររកក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យការិយាល័យជំនាញបើកការស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើយកមកសាកសួរ ។

តាមចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ខ្លួនទាំង០២នាក់បាននឹងកំពុងជក់ថ្នាំនៅផ្លូវចំការកៅស៊ូ ក៏បានលឺសម្លេងម៉ូតូ រួចក៏ឃើញជនរងគ្រោះឈប់ម៉ូតូបម្រុងមកចាប់ខ្លួន ក៏សម្រេចចិត្តកាប់សម្លាប់តែម្តង ។

ផ្អែកតាមចម្លើយសារភាពខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមច្បាប់​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post