header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំដោយលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីចុះពិនិត្យទំនិញនិងម្ហូបអាហារ ភេជ្ជៈជាគ្រឿងកំប៉ុងដែលដាក់លក់តាមស្តង់ អាហារដ្ឋាននានានៅក្រុងស្វាយរៀង។ ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ ប្រជាពលរដ្ឋក្នុងពិធីប្រណាំងទូកក្នុងខេត្តស្វាយរៀង និងធានាបាននូវសុវត្តិភាពម្ហូបអាហារនោះផងដែរ ។

លោកផឹង និល បានបន្តថា ខេត្តស្វាយរៀងមានព្រឹត្តិការណ៍ដ៏សប្បាយរីករាយមួយ ជាពិធីប្រណាំងទូកដែលមានប្រជាពលរដ្ឋមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ដោយមានប្រជាពលរដ្ឋទាំងអ្នកក្នុងខេត្ត និងអ្នកក្រៅខេត្តផង ដូច្នេះ ដើម្បីធានាបានសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលដ្ឋនោះ មន្ត្រីកាំកុងត្រូលបានចុះពិនិត្យមុខទំនិញ ផ្តោតសំខាន់ទៅលើម្ហូបអាហារ គ្រឿងកំប៉ុងជាដើម ក្នុងនោះពុំបានរកឃើញសារធាតុគីមី ដែលដាក់ក្នុងម្ហូបអាហារ នោះទេ ចំណែកឯគ្រឿងកំប៉ុងជាភេសជ្ជៈវិញ ក៏មិនបានរកឃើញថាហួសការបរិច្ឆេទដែរដូច្នេះប្រជាពលរដ្ឋអាចទិញទៅបរិភោគបានមិនប៉ះពាល់ដល់សុខភាពនោះទេ។

លោកបានបញ្ជាក់ថា បើប្រជាពលរដ្ឋណាមានការសង្ស័យថា ម្ហូបអាហារដែលដាក់តាំងលក់នៅក្នុងឱកាសពិធីប្រណាំងទូក មានផ្ទុកសារធាតុគីមីត្រូវរាយការណ៍មកមន្ត្រីរបស់លោក លោកចាត់មន្ត្រីចុះពិនិត្យភ្លាមៗ គឺធ្វើយ៉ាងណា ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កលក្ខណៈសប្បាយរីករាយក្នុងពិធីប្រណាំងទូក នៅក្នុងខេត្តស្វាយរៀងផងដែរ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post