header ads

Sponsor

រិទ្ធី

តាមរយៈវីដេអូខ្លីជិត៣នាទីរបស់អង្គការមាតាធម្មជាតិ (Mother Nature Cambodia) ដែលបានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នេះ បានរៀបរាប់ថា៖ មាសសុទ្ធចំនួន ៣៧០តោនត្រូវបាន លោកអាឡិចរកឃើញក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលសិង្ហបូរី ថាកម្ពុជាបានទិញពីប្រទេសនេះក្នុងតម្លៃទឹកប្រាក់ប្រមាណជា ១៥០០០លានដុល្លា ខណៈពេលដែលតួលេខនេះមិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលកម្ពុជាទេ គិត២០១២-២០១៧។

តួរលេខនេះប្រហែលនឹងតួរលេខដែលសិង្ហបុរីនាំបាននាំមាសចេញទៅប្រទេសចិន ប៉ុន្តែវាច្រើនជាងចំនួនដែលសិង្ហបុរី នាំចេញទៅបណ្តាប្រទេសក្នុងអាស៊ានដូចជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ជាដើម បើទោះបីជាទំហំសេដ្ឋកិច្ចកម្ពុជាតូចជាងប្រទេសទាំងនេះឆ្ងាយក៏ដោយ។ បើធ្វើការប្រៀបធៀបគ្នាទៅលើទិន្នន័យប្រចាំឆ្នាំ ឃើញថាប្រទេសកម្ពុជាមិនបានគត់ត្រាចំនួនមាសដ៏មហាសាលដែលកម្ពុជានាំចូលពីប្រទេសសិង្ហបុរីនោះទេ។

អ្វីដែលលោក អាឡិច ព្រួយបារម្ភនោះគឺ រឿងនេះអាចជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មហិរញ្ញវត្ថុដូចជា៖ ការគេចពន្ធ ការក្លែងបន្លំឯកសារ ការលាងលុយកង្វក់ អំពើពុករលួយផ្សេងៗទៀត។

លោក អាឡិចបានចោទជាសំណួរថា៖ តើនេះអាចជាភ័ស្តុតាងមួយដែលបញ្ជាក់ថា របបលោកហ៊ុនសែន កំពុងតែជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុដ៏សម្បើម ដោយមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរដឹងដែរឬទេ? ក្នុងវីដេអូនេះអាឡិចសម្រេចទុកពេលចំនួន២សប្តាហ៍ដើម្បីផ្តល់ឱកាសឱ្យរបបលោក ហ៊ុនសែន ឆ្លើយបំភ្លឺអំពីបញ្ហានេះ!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post