header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ជនសង្ស័យស្រីប្រុស៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ដោយសង្ស័យពាក់ព័ន្ធនឹងករណីបាត់កាបូប ដែលមានលុយជាង១.០០០ដុល្លារអាមេរិក នៅក្នុងវត្តភ្នំសំពៅ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ។

សមត្ថកិច្ចឲ្យដឹងថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ភ្លាមៗ នៅក្នុង​សាលាឆាន់​វត្តភ្នំ​សំពៅ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨។ ​ជនសង្ស័យ​ទាំង៤ មានឈ្មោះ ផល អ៊ី​ម ភេទ​ស្រី, ឈ្មោះ ហង្ស ណា​រី ភេទ​ស្រី, ឈ្មោះ ពេជ្រ សុភ័ក្ត្រ និងឈ្មោះ ផល ផា។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ចេង ប៊ុនរ៉ានី ភេទ​ស្រី អាយុ៣១ឆ្នាំ នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង បានបាត់បង់​សម្ភារៈ​ក្នុងកាបូបជាពិសេសគឺ​លុយ​ជាង១,០០០ដុល្លារ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ​ទាំង៤នាក់ ត្រូវបាន​ក្រុម​អន្តរាគមន៍​បង្ការបង្ក្រាបបទល្មើស ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post