header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ បានរៀបចំបិទវគ្គបណ្តុះបណ្តាល បច្ចេកទេសប្រើប្រាស់ឧបករណ៍ វាស់វែងតាមប្រព័ន្ធ្ធផ្កាយរណប វគ្គទី២ ដល់គ្រប់មន្ទីរ រាជធានី-ខេត្ត ទូទាំងប្រទេស ដោយមានការ ចូលរួមពី លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

ថ្លែងក្នុងពិធីបិទវគ្គ លោក ជា សុផារ៉ា បានដាស់តឿន និងណែនាំដល់មន្រ្តី នៅតាមមន្ទីរខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងចុះវាស់វែងដីធ្លី ជូនដល់ប្រជាពលរដ្ឋ ព្រោះថា ចំណេះដឹង និងឧបករណ៍វាស់វែងទំនើនថ្មី ដែលទទួលបាននេះ នឹងរួមចំណែកក្នុងការ បង្កើនប្រសិទ្ធភាពការងារ ទាំងគុណភាពនិងល្បឿនការងារចុះបញ្ជី។

សូមបបញ្ជាក់ថាវគ្គបណ្តុះបណ្តាលលើកទី២នេះ មានអ្នកចូលរួមចំនួន ២០៨នាក់ ក្នុងគោលបំណង ផ្តល់ចំណេះដឹងបន្ថែមដល់មន្រ្តីលើការងារ វាស់វែង ដោយប្រើឧបករណ៍ ទំនើបដែលប្រើប្រាស់ប្រព័ន្ធផ្កាយរណប GNSS (Global Navigation Satellite System)។ ចំពោះឧបករណ៍ដែលយកមកបណ្តុះបណ្តាលនេះ ម៉ាក SINO GNSS T300 Plus ជាឧបករណ៍ដែលអាចវាស់វែង កំណត់និយាមកា នៃចំណុចនៅលើផែនដី តាមរយៈការចាប់យកទិន្នន័យ ពីផ្កាយរណប។ ឧទាហរណ៍នេះ អាចចាប់យកទិន្នន័យពីផ្កាយរណបរបស់ អាមេរិក (GPS) រុស្ស៊ី (GLONASS) ចិន (BeiDou) អឺរ៉ុប (GALILEO)។ ចំណេះដឹង និងឧបករណ៍វាស់វែងទំនើនថ្មី ដែលទទួលបាននេះ នឹងរួមចំណែកក្នុងការ បង្កើនប្រសិទ្ធភាពការងារ ទាំងគុណភាពណិងល្បឿនការងារចុះបញ្ជី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post