header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ កម្មករ-កម្មការិនីនៅរោងចក្រយីហោ «វីងស្តារស៊ូរ» ដែលស្ថិតនៅផ្លូវជាតិលេខ៣ក្នុង ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិត១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ រហូតមកដល់ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សរុបជាង១០០នាក់ហើយ ។ នេះបើតាមការបញ្ជាក់រប​ស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍សេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបន្តទៀត ថា រោងចក្រនេះ មានកម្មករ-កម្មការិនីសរុបប្រមាណ១០,០០០នាក់ ដែលធ្វើការងាររាល់ថ្ងៃ ។ លោកបានបន្ថែមទៀតថា មូលហេតុកាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅនោះ គឺក្រុមហ៊ុនបានរើសកម្មករថ្មី ចូលធ្វើការងារក្នុងអគារថ្មី (អគារ E-F) ហើយរើសចំស្ត្រីម្នាក់មានអការមានជំងឺឆ្កួតជ្រូក និងបានប្រកាច់ពីម្សិលម៉ិញ(១៨ តុលា) រួចម្តងហើយ ប៉ុន្តែប្រធានក្រុមមិនបានរាយការណ៍ ជូនរដ្ឋបាលក្រុមហ៊ុនឡើយ ទើបតែនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កម្មការិនី ម្នាក់នោះ ក៏មានអការប្រកាច់នេះម្តងទៀត ដោយប្រកាច់វង្វេងវង្វាន់ស្រែកឡូឡា ធ្វើឲ្យមានកម្មការិនីមួយចំនួននៅជិតៗនោះ ភ័យខ្លាច ហើយក៏សន្លប់តៗគ្នាតែម្តង ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងអស់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ រហូតមកដល់ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បានធូរស្បើយអស់ហើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post