header ads

Sponsor

រិទ្ធី

ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបញ្ឈប់ការសិក្សាស្រាវជ្រាវដើម្បីបង្កើតខេត្តថ្មីចំនួន២ កាលពីព្រឹកមិញនេះ។ លោក ផែង វណ្ណៈ ជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃ បានឌឺដងឱ្យអ្នកយកលុយរត់ការឡើងធ្វើចៅហ្វាយខេត្តបង្កើតថ្មី ឥឡូវអត់លឹឍ។

តាមរយៈហ្វេសប៊ុករបស់លោក ផែង វណ្ណៈ អបដោយរូបថតកូនជ្រូកដាក់លុយថា៖ ខំបោកកូនជ្រូកយកលុយរត់ការឡើងចៅហ្វាយខេត្តបង្កើតថ្មី​ ឥលូវអត់លឹតដដែល​ ហ៊ឺម​ អស់សង្ឃឹម​ហើយ​ខ្ញុំ​ ពេលលឺរដ្ឋាភិបាលគ្រោងបង្កើតខេត្តពីរទៀតខ្ញុំខំតែអរ​ ហើយ​ខំបោកកូនជ្រូកយកលុយទៅរត់ការធ្វើអភិបាលខេត្តនឹងគេ​ ក្រែង​បាន​គេហៅ​ ឯក​ឧត្ដម​។

ឥលូវ​ក្ដីសង្ឃឹម​របស់​ខ្ញុំបានរលាយអស់​ហើយបន្ទាប់ពីសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ដ៏មានឥទ្ធិពលរបស់កម្ពុជា​ បានប្រកាស​លប់ចោលគម្រោងបង្កើតខេត្តទាំងពីរនេះចោលវិញ​ ។ ហ៊ឺម​ បើអញ្ចឹងនៅស្រែកតាម​ Facebook បន្តទៀតហើយអញ្ចឹង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post