header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត​កុងតឺន័រ​មួយគ្រឿង​ បើកវ៉ាជែង​ខ្វះការប្រុងប្រយ័ត្ន​ ទៅបុកជាមួយរថយន្តកុងតឺ​ន័រ ក្រុមហ៊ុនផែស្ងួត តេង ឡាយ ចំកង់រថយន្តផ្នែកខាងក្រោយ ផ្ទុះលាន់ឮដូចរន្ទះ ហើយរថយន្ត​រេចង្កូតធ្លាក់ចេញពីផ្លូវ​បេតុង ជ្រុលចូលក្នុងប្រឡាយទឹក បោកក្បាលផ្ទប់នឹង​ភ្លឺ​ប្រឡាយ បណ្ដាលឲ្យខូចខាតខ្ទេចស្ទើរទាំងស្រុង តែសំណាងល្អ​ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ​។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ជាងថ្ងៃសុក្រ​ ទី៥ ខែតុលា​ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុង(៥០ម៉ែត្រ​) ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិ​អន្លង់​គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

អ្នកឃើញហេតុការណ៍ បានរៀបរាប់​ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ​ រថយន្ត​កុងតឺន័រ​មួយគ្រឿង​ពាក់ស្លាកលេខភ្នំពេញ​ 4A-4769 ដឹកទូកុងតឺន័រក្រុមហ៊ុន Seaco Company ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវបេតុង​៥០ម៉ែត្រ​ (ដោយសារផ្លូវម្ខាងកំពុងស្ថាបនា ទើបបើកឲ្យ​ធ្វើចរាចរលើផ្លូវតែម្ខាងសិន) លុះពេលធ្វើដំណើរមកដល់ចំណុចផ្លូវកោង ដែលជាកន្លែងកើតហេតុ ស្រាប់តែបានបន្ថែមល្បឿន វ៉ាជែងខ្វះការប្រុងប្រយ័ត្ន​ ចូលគន្លងចរាចរណ៍ម្ខាងទៀត ស្របពេលដែលមានរថយន្តកុងតឺន័រមួយគ្រឿងទៀត ម៉ាក NISSAN DIESEL ក្បាលពណ៌បែតង ពាក់ស្លាកលេខ​ភ្នំពេញ​ 3B-5458 ជារបស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ បើកមកពីមុខក្នុងដៅបញ្ច្រាសទិសចរាចរណ៍គ្នា ក៏ជ្រុលទៅបុកចំកាង និងកង់ផ្នែករថយន្តកុងទីន័រ​ ក្រុមហ៊ុនផែស្ងួត​ តេង​ឡាយ​ ផ្ទុះកង់លាន់ឮដូចរន្ទះ បណ្តាលឲ្យរថយន្តកុងតឺន័រក្រុមហ៊ុន Seaco Company រេចង្កូតធ្លាក់ចេញពីផ្លូវ​បេតុង ចូលក្នុងប្រឡាយទឹក បោកក្បាលរថយន្តផ្ទប់នឹង​ភ្លឺ​ប្រឡាយ ខូចខាតផ្នែកខាងមុខ​ខ្ទេចស្ទើរទាំងស្រុង តែសំណាងល្អ​ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ​។ ចំណែករថយន្ត​កុងទីន័រ​ផែស្ងួតតេងឡាយ ខូចខាត​ផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខប្រហែល៥០ម៉ែត្រ​ ដើម្បីរកកន្លែងអែបបាន ព្រោះខ្លាចស្ទះចរាចរណ៍ ។

ភ្លាមនោះអ្នកបើកបរថយន្តបង្ក ក៏បានចុះពីលើរថយន្ត មក​ចរចា​គ្នាជាមួយរថយន្តរងគ្រោះផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងឲ្យភាគីទាំងសងខាងចរចារគ្នា​មួយជំហានសិន​ បើសិនជាដោះស្រាយ​មិនត្រូវគ្នាទេ​ សមត្ថកិច្ចនិងរាយការណ៍ប្រាប់​សមត្ថកិច្ចជំនាញ​ឲ្យ​ចុះមកវាស់វែងបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post