header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ចំនួន ១៤០នាក់ ដែលបានមកព្យាបាលអ្នកជំងឺឥតគិតថ្លៃប្រមាណជាង ៤.០០០នាក់ កាលពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានពិសារអាហារសាមគ្គីរួមគ្នា នៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ដែលមាន ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រួមសហការជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោក កែ រដ្ឋា ក្រុមគ្រូពេទ្យស្ម័គចិត្ត របស់អង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដឹកនាំដោយ លោក ជេក ម៉េងលី ដែលក្រុមគ្រូពេទ្យទាំងអស់បានចំណាយទាំងថវិកា និងពេលវេលាមកព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តស្វាយរៀង ។

លោកជំទាវបានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី បាមរួមគ្នាបង្កើតជាក្រុមមួយស្រាប់ធ្វើការងារមនុស្សធម៌នេះ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្នុងរាត្រីនោះផងដែរក៏មានការចូលរួមថវិកាមនុស្សធម៌ពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដោយប្រមូលបានថវិកាបានជាង ១០ម៉ឺនដុល្លារ សម្រាប់បន្តគម្រោងព្យាបាលក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ លោកជំទាវក៏បានសំណូមពរឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនៅគម្រោងបន្តបន្ទាប់ទៀត៕

ក្រុមគ្រូពេទ្យCambodia Vision INC មកពីអូស្ត្រាលី មានបេសកកម្មព្យាបាលជំងឺភ្នែក និងគថ្លង់ ដែលមាគ្រូពេទ្យស្ម័គ្រចិត្តសរុប ១៤០នាក់ ហើយបានបើកការព្យាបាលនៅមន្ទីរបង្អែកខេត្តស្វាយរៀង ក្រុងស្វាយរៀង ចាប់ពីថ្ងៃទី២៣ ដល់២៨ ខែកញ្ញា ២០១៨ ទទួលព្យាបាលអ្នកជំងឺបាន ៣៩៩៨នាក់(៩០%ប្រជាជនក្នុងខេត្ត ១០%ប្រជាជនក្រៅខេត្ត) ក្នុងនោះ 

  • •វះកាត់ភ្នែក ៤៤៤ករណី 
  • •ជំងឺគថ្លង់៩៩៥ករណី 
  • •ផ្តល់វែនតាអានអក្សរ ៩៥០គូរ 
  • •ផ្តល់វែនតាការពារពន្លឺ ៣៥០០គូរ
  • •កាត់ផ្តល់វែនតាមីញូប ៣៥០គូរ ៕

ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post