header ads

Sponsor

រិទ្ធី

ឯកឧត្ដម​ ​ទេសរដ្ឋមន្រ្តី​ គន់​ គីម​ បានអញ្ជើញប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន២គ្រួសារ នៅខេត្តបាត់ដំបង។ យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុករបស់ ភាតរភាពយុទ្ធជន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២១៨។

សូមបញ្ជាក់ថាផ្ទះនេះធ្វើអំពីឈើក្រាលការូបាត ទំហំ ៤ម៉ែត្រX៦ម៉ែត្រ ដែលជាអំណោយដ៏ថ្កៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន សាងសង់ជូនគ្រួសារអតីតយុទ្ធជនឈ្មោះ ហម​ សាវឿត​ ជាជនពិការរស់នៅភូមិ​ទួល​តាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង និងលោក ​ចេង​ សំណាង​ ជាជនពិការរស់នៅភូមិ​ អូរខ្ជាយ​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង ។

សូមរំលឹកថា ដើម្បីជួយកាត់បន្ថយការចំណាយរបស់បងប្អូនអតីតយុទ្ធជនយើងដែលមានវ័យកាន់តែចាស់ ជរា ហើយត្រូវការជាចាំបាច់ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺ នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទៅផ្តល់ជូនបងប្អូនអតីតយុទ្ធជននៅតាមបណ្តាខេត្តមួយចំនួនដូចជាបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ជាដើម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post