header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ឲ្យដឹងថា អធិការដ្ឋាន និងត្រៀមបញ្ជូនជនសង្ស័យចំនួន៦នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធី ។

ការថ្លែងប្រាប់យ៉ាងដូច្នេះ របស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ខាងលើនេះដែរ គឺបានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍សង្កាត់ឫស្សីកែវ និងកម្លាំងប៉ុស្ដិ៍សង្កាត់ច្រាំងចំរេះ១ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបជាក់ស្ដែងជាបន្តបន្ទាប់ចំពោះជនសង្ស័យប្រើប្រាស់ និងរក្សាទុកថ្នាំញៀន ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ (ដាវកែច្នៃ) ក្នុង៣គោលដៅ និង៣ករណីផ្សេងគ្នា ដែលប្រតិបត្តិការនេះ បានអនុវត្តឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ និងមួយទីតាំងទៀតស្ថិតនៅក្រុមទី៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បើតាមលោកវរសេនីយ៍ឯក អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថា ចំពោះជនសង្ស័យដែលស៉ើបអង្កេតបង្ក្រាបបានក្នុងករណីទី១មានឈ្មោះ ភី កក្កដា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅមិនពិតប្រាកដ (រក្សាទុក្ខ) ម្នាក់ទៀតឈ្មោះ ឈិន ណាវិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ (រក្សាទុក) និងដកហូតបានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាក PUSAR ពណ៌ក្រហម ពាក់ស្លាកលេខ 1BV5103 ផងដែរ ។

បើតាមលោកវរសេនីយ៍ឯក អធិការខណ្ឌបានឲ្យដឹងទៀតថា ចំពោះជនសង្ស័យដែលស្រាវជ្រាវបង្ក្រាបបានក្នុងករណីទី២មានឈ្មោះ សាទ្បេះ រ៉ូហ្សី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរអុីស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (ប្រើប្រាស់) និងដកហូតបានឧបករណ៍ប្រើប្រាស់មួយចំនួន ។

លោកវរសេនីយ៍ឯក អធិការខណ្ឌបានបន្តឲ្យដឹងទៀតថា ចំពោះជនសង្ស័យដែលបង្ក្រាបបានជាក់ស្ដែងក្នុងករណីទី៣មានឈ្មោះ អ៊ូ រ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ម្នាក់ទៀតឈ្មោះ ស៊ូ សុវាសនា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ បូរិន ហ្វារីត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតបានសម្ភារដាវកែច្នៃ ០១ដើម ម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគីនិច ពណ៌ស ដែលគ្មានស្លាកលេខផងដែរ ។

ទោះបីយ៉ាងណា ចំពោះជនសង្ស័យទាំង៦នាក់ ពាក់ព័ន្ធប្រើប្រាស់ និងរក្សាទុកថ្នាំញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញាត រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ត្រូវបានបញ្ជូនទៅកាន់តុលាការក្រុង ដើម្បីបន្តនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post