header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ “ផ្លូវជាតិលេខ៤៨” ពីស្រែអំបិលទៅកោះកុង​ នឹងសាងសង់រួចរាល់មុនបុណ្យសមុទ្រ​ ខណៈ​ដែល​ការជួសជុលបានជាង ៧០% ហើយ​ ដោយគិតត្រឹមសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៨ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជា។

ប្រភពថា ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។ ផ្លូវនេះត្រូវបានបែងចែកជា ៩១កំណាត់ខ្លីៗដើម្បីជួសជុល ឲ្យបានទាន់ពេលវេលា ដោយកម្លាំងចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ប្រើគ្រឿងចក្រសរុប ១១៤គ្រឿង គ្រោងចំណាយថវិកា ប្រមាណ ១២លានដុល្លារអាមេរិក បច្ចុប្បន្នសម្រេចបានជាង៧០% នឹងជួសជុលទាំងស្រុង មុនពិធីបុណ្យសមុទ្រខាងមុខនេះ។

ជាមួយគ្នានេះផងដែរ ក្រុមការងារក៏ បន្តចុះត្រួតពិនិត្យការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៤៨ និងពិនិត្យភាពធន់នៃស្រទាប់ផ្លូវ Dinamic Cone Penetration test ( DCP) និងជួបប្រជុំដាក់ទិសដៅ រៀបចំផែនការ អនុវត្តការងារជួសជុលក្នុងកំណាត់នីមួយ ឲ្យបានទាន់ពេលវេលា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ប្រភពបន្ថែមទៀតថា ផ្លូវលេខ៤៨ ត្រូវបានរការខូចខាត ដោយដល់អាយុកាល ហើយត្រូវស្ថាបនាឡើងវិញ និងដោយសារការដឹកលើសទម្ងន់កំណត់ ព្រមទាំងស្ថានភាពអាកាសធាតុ ដែលមានភ្លៀងឥតឈប់ឈរនៅតំបន់នោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post