
ភ្នំពេញៈ ឧបាសក សាយ គឹមស៊ាន ត្រូវជាស្វាមីរបស់ឧបាសិកា ទួត សាវឿន និងជាបងបង្កើតរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពហើយ នៅថ្ងៃសោរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០០៖៤៥នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
សពឧបាសក សាយ គឹមស៊ាន ត្រូវបានតម្កល និងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ដដូនពេញ រាជធានីភ្នំពេញ៕
