header ads

Sponsor

រិទ្ធី

ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុកមានការចែករំលែក (Share) រូបថតអាក្រាតកាយនារីរូបស្រស់៣សន្លឹក កំពុងឈរនៅក្នុងទឹកសមុទ្រ ខណៈដែលមានមនុស្សន្នាជាច្រើននាក់សម្លឹងមើលរូបនាង។ អ្នកលេងហ្វេសប៊ុកភាគច្រើនបានលើកឡើងថា ជារូបជនជាតិចិននៅសមុទ្រ នៃខេត្តព្រះសីហនុ។

ទាក់ទងនឹងបញ្ហារូបអាក្រាតកាយ ហើយថានៅសមុទ្រនៃខេត្តព្រះសីហនុ បានធ្វើឱ្យ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន មិនសប្បាយចិត្ត ហើយឯកឧត្តមបានអះអាងថា រូបនេះមិនមែនស្ថិតនៅខេត្តព្រះសីហនុដូចជាចោទប្រកាន់របស់អ្នកលេងហ្វេសប៊ុកនោះទេ។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានសរសេរថា៖ បងប្អូន ដែលព្យាយាមបង្ហោះរឿងអាក្រក់ៗរបស់ខេត្តព្រះសីហនុ ថ្ងៃនេះក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសុំបងប្អូនមេត្តាគិតពីប្រយោជន៍រួមជាធំ។ រឿងអាក្រក់នេះកើតនៅគេសោះ បងប្អូនខ្លះបែរជាថានៅខេត្តព្រះសីហនុវិញ និងមានរឿងបែបនេះច្រើនទៀត។

ឯកឧត្តម យន្ត មីន បន្តទៀតថា៖ អ្នកដទៃឈ្នានីសយើង វាជារឿងធម្មតា តែបងប្អូនមេត្តាកុំឈ្នានីសជាតិឯង កុំឈ្នានីសខេត្តយើង សង្គមយើងអី ត្បិតខេត្តនេះ សង្គមនេះក៏ជាចំណែករបស់បងប្អូនដែរ។

ឯកឧត្តមបានស្នើសុំប្រជាពលរដ្ឋផ្ទាល់ គួរមានទំនុកចិត្តខ្ពស់ចំពោះអាជ្ញាធរ ដោយ​ទុកឱកាសឱ្យអាជ្ញាធរដោះស្រាយលើបញ្ហាទាំងនោះដោយទំនួលខុសត្រូវ និងការថ្លឹងថ្លែងដោយប្រុងប្រយ័ត្នបំផុត ដើម្បី​ជា​ប្រយោជន៍រួមសម្រាប់សង្គមជាតិទាំងមូល។ ចុងបញ្ជប់ ឯកឧត្តមក៏សូមអភ័យទោសដល់បងប្អូន បើគួរពុំគួរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post