header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ឥណ្ឌូនេស៊ីៈ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង និងរលកយក្សស៊ូណាមិ នៅឥណ្ឌូនេស៊ី បានកើនឡើងដល់១៥៥៨នាក់ ហើយក្រុមជួយសង្រ្គោះបារាំង បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ថា ពួកគេរកឃើញសញ្ញាអាយុជីវិតនៅក្រោមគំនរបាក់បែកសណ្ឋាគារ ស្ថិតនៅលើកោះស៊ូឡាវេស៊ី រយៈពេលជិត១សប្តាហ៍ ក្រោយកើតគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់មួយនេះ។

លោក ហ្វីលីប បេសុន គឺជាសមាជិកម្នាក់ របស់ក្រុមពន្លត់អគ្គិភ័យបារាំង បាននិយាយថា ឧបរកណ៍ចាប់សញ្ញាបច្ចេកវិទ្យាដ៏ទំនើប បានរកឃើញវត្តមានរបស់ជនរងគ្រោះ នៅក្រោមគំនរបាក់បែកនៃសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ Mercure ស្ថិតនៅក្នុងទីក្រុងប៉ាលូ ប៉ុន្តែលោកមិនអាចនិយាយបានថាតើមនុស្សម្នាក់នោះដឹងខ្លួន ឬយ៉ាងណានោះទេ។

លោកបាននិយាយថា ឧបករណ៍មួយនេះ អាចចាប់បានសញ្ញាជីវិត ដែលរួមទាំងការដកដង្ហើម និងចង្វាក់បេះដូងផងដែរ។

លោក នីតា ហាម៉ាឡេ ដែលប្អូនស្រីអាយុ២០ឆ្នាំរបស់នាង ត្រូវបានគេជឿថា កប់ក្រោមគំនរសណ្ឋាគារនោះ បាននិយាយថា ក្រុមជួយសង្រ្គោះបារាំង បាននិយាយប្រាប់នាងថា ពួកគេមិនចង់ផ្តល់ក្តីសង្ឃឹមដល់រូបនាងនោះទេ។ ពួកគេអះអាងថា វាអាចជាកត្តាផ្សេងទៀត ដូចជាឧស្ម័ននៅក្រោមគំនរបាក់បែក ដែលអាចជាលទ្ធផលវិជ្ជមានខុសឆ្គង។

លោក បេសុន បាននិយាយថា ក្រុមដែលមានសមាជិក៥នាក់របស់លោក មានតែឧបករណ៍ខួងដោយប្រើដៃ ដែលគ្មានកម្លាំងគ្រប់គ្រាន់ ក្នុងការទៅដល់ជនរងគ្រោះដែលជាប់ខាងក្រោមគំនរបាក់បែកបាននោះទេ ហើយពួកលោកត្រូវបោះបង់ចោលការងារខួងមួយនេះ ពេលយប់ចូលមកដល់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post