header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

វៀតណាមៈ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ និងដឹកជញ្ជូនវៀតណាម លោក Nguyen Van The បានផ្តល់របាយការណ៍ទៅកាន់រដ្ឋសភា ស្តីពីការវិនិយោគសាងសង់ (កំពុងផែអាកាស) អាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅខេត្ត ដុងណាយ។

គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិនេះ មាន៣ដំណាក់កាល ដោយមានទឹកប្រាក់វិនិយោគសរុប មាន១៦ពាន់លានដុល្លារអាមេរិក។ ដំណាក់កាលទីមួយ ចំណាយប្រាក់ ៥,៤ពាន់លានដុល្លារ។ អាកាសយានដ្ឋានខាងលើ មាន ផ្លូវហោះហើរ និងចុះចត់ ស្ថានីយ៍ ដែលអាចដឹកអ្នកដំណើរបានរហូតដល់ទៅ២៥លាននាក់ ក្នុងមួយឆ្នាំ។ ក្រៅពីនេះនៅមានឃ្លាំង សម្រាប់ដឹកទំនិញ បាន ១,២លានតោនក្នុងមួយឆ្នាំ។ យ៉ាងយូរអាកាសយានដ្ឋានខាងលើ នឹងរួចរាល់នៅឆ្នាំ២០២៥។

កាលពីថ្ងៃទី២ខែមិថុនា ឆ្នាំ២០១៨ ប្រធានគម្រោង សាងសង់អាកាសយានដ្ឋានខាងលើ បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ស្រាវជ្រាវ វាយតម្លៃ និងប្រឹក្សា របស់ក្រុមហ៊ុនជប៉ុន បារាំង ក៏ដូចជាក្រុមហ៊ុនវៀតណាម ដើម្បីអនុវត្តនៅដំណាក់កាលទីមួយ។

តាមគម្រោងរដ្ឋាភិបាលនិងអនុម័ត ទៅលើគម្រោងសាងសង់អាកាសយានដ្ឋានខាងលើនៅខែធ្នូឆ្នាំ២០១៩ ក្រោយការសម្រេចរបស់សភា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post