header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ទាក់ទងការបង្ក្រាប ការជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ គ្រឿងញៀន បានសរុបចំនួន ២១ករណី ដែលកម្លាំងសមត្ថកិច្ចសរុប​៨អង្គភាព​ចូលរួមប្រតិបត្តិការ​បង្ក្រាបនេះ ។

ប្រភពបន្តថា ជនសង្ស័យ​៤១នាក់​ត្រូវបានឃាត់ខ្លួន ក្នុងនោះមានស្រីម្នាក់ផងដែរ និងបានចាប់យកវត្ថតាង មេតំហ្វេតាមីន(ice)២០០២,៥៥ក្រាម និង ៨កញ្ចប់តូច ។

ប្រភពក៏បានបង្ហាញលទ្ឋផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ថា​បានសរុបចំនួន 6277ករណី, ឃាត់មនុស្ស 12541នាក់ ស្រី 1041នាក់ (ជនបរទេស 223នាក់ ស្រី 39នាក់ មាន 18សញ្ជាតិ)។ ចាប់យកសារធាតុញៀនគ្រប់ប្រភេទ 508kg 105,55g និង 555កញ្ចប់, កញ្ឆាក្រៀម 38kg 988g និង 146235ដើម, សម្ភារចាប់យកមាន រថយន្ដ 73គ្រឿង ម៉ូតូ 1684គ្រឿង ទូរស័ព្ទ 4434គ្រឿង ជញ្ជីង 288គ្រឿង អាវុធខ្លី 25ដើម អាវុធវែង 12ដើម ។ ស្នើសុំបង្កកដីចំការ ១កន្លែង, ដីឡូត៍ ២កន្លែង និងផ្ទះល្វែង ២កន្លែង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post