header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៨ ដោយជាប់ពាក់ពន្ធ័ករណីរំលោភក្មេងស្រីអាយុ៦ឆ្នាំ រហូតបានសម្រេចចំនួន២ដង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

លោក យ៉ុគ សារ៉ាត់ អធិការស្រុកគិរីវង់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ឹង យាំងគោ អាយុ១៤ឆ្នាំ រស់នៅភូមិព្រាល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវបានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីឈ្មោះ ស ន អាយុ៦ឆ្នាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពប្រាប់ថា ខ្លួនបានរំលោភ លើកុមារី បានចំនួនពីរដង រួចមកហើយ លើកទី១ នៅក្បែរផ្ទះជនសង្ស័យ និងលើកទី២នៅផ្ទះយាយក្មេងស្រីរងគ្រោះ ក្រោយ មកក៏ត្រូវសមត្ថិកិច្ចចាប់ខ្លួនមកសាកសួរតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post