header ads

Sponsor

រិទ្ធី

មួយរយៈពេលចុងក្រោយនេះ កញ្ញា ធី សុវណ្ណថា ហាក់ស្ងប់ស្ងាត់ពីសកម្មភាពនយោបាយ ប៉ុន្តែមមាញឹកនឹងការផ្តល់អាហារូបករដល់សិស្សានុសិស្សក្រីក្រ ហើយថ្មីៗនេះ កញ្ញា សុវណ្ណថាបានផ្តល់ផ្តល់មូលនិធិ​ 8000$/១ឆ្នាំ
សម្រាប់​ផ្តល់ជូនសារព័ត៌មានOnline​។

តាមរយៈហ្វេសប៊ុកផ្លូវការចុះផ្សាយកាលពីថ្ងៃទី២១ ខែតុលា មិ្សលមិញ បានឱ្យដឹងថា៖ នាងខ្ញុំ​ (កញ្ញា ធី សុវណ្ណថា ) សម្រេចផ្តល់មូលនិធិ​ 8000$/១ឆ្នាំ សម្រាប់​ផ្តល់ជូនសារព័ត៌មានOnline​ ២០ស្ថាប័ន ដោយក្នុង​ ១ស្ថាប័ន 400$/ឆ្នាំ​ ដើម្បីឲ្យជួយផ្សព្វផ្សាយពីព័ត៌មាន សិល្ប: វប្បធម៌​ខ្មែរ​ឬប្រវត្តិសាស្ត្រខ្មែរ។

ប្រសិនបើអ្នកសារព័ត៌មានដែលគាំទ្រ​ ចង់បាន​មូលនិធិនេះសូមទំនាក់ទំនង​ 093 208 222, 093 209 222។

គួររំលឹកថា កាលពីថ្មីៗនេះ កញ្ញា ធី សុវណ្ណថា បានសម្រេចផ្តល់​ ៤០ម៉ឺន​ដុល្លារ​ ជាប្រាក់កម្ចី ដោយគ្មានការប្រាក់​ គ្មានវត្ថុបញ្ចាំជូនសម្រាប់សិស្សក្រីក្រ​ ៥០០នាក់​ ដែលចង់មករៀន​បន្ត​នៅសាកលវិទ្យាល័យ​ នៅរាជធានីភ្នំពេញ​
សិស្សអាចខ្ចី​ប្រាក់បាន 800$/១នាក់​ រយពេល៤ឆ្នាំ ហើយនឹងត្រូវសងប្រាក់វិញ នៅពេលមានការងារ​សម្រាប់​ ៣មហាវិទ្យាល័យ២០០នាក់​ មហាវិទ្យាល័យភាសា​អង់គ្លេស ២០០នាក់​ មហាវិទ្យាល័យ គ្រប់គ្រង​ គណនេយ្យ​ ទីផ្សារ១០០នាក់​ មហាវិទ្យាល័យសុខាភិបាល​ គិលានុប្បដ្ឋាក​, ឆ្មប។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post