header ads

Sponsor

រិទ្ធី

កំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នាល្ងាចថ្ងៃទី៧ ខែតុលា ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានជួបជុំសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជប៉ុន ព្រមទាំងយុវជនខ្មែរដែលកំពុងសិក្សានៅនៅទីនេះ រួមទាំងព្រះសង្ឃ ផងនោះ។

តាមរយៈពេលរូបថត២សន្លឹកដែលបង្ហាញថាសម្តេច ហ៊ុន សែន ឈរពាក់ស្បែកជើងកំពុងនិយាយទៅកាន់ព្រះសង្ឃកំពុងគង់លើកៅអី លោក អ៊េង ឆៃអ៊ាង អនុប្រធានអតីតគណបក្សប្រឆាំងដែលកំពុងនិរន្ទេសនៅបរទេសបានរិះគន់រូបថតនោះថា៖ តម្លៃព្រះពុទ្ធសាសនា នៅឯណា? ស្បែកជើងមិនដោះ ហើយឈរនិយាយបង្ហាញអាកប្បកិរិយាខ្ពស់ជាងព្រះសង្ឃ!

ចំណែកឯ សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈហ្វេសប៊ុកផ្លូវបានអួតថា៖ ប្រជាពលរដ្ឋ និងយុវជននៅទីនេះរំភើបរីករាយក្រៃលែងដែលមានឱកាសបានជួប និងស្តាប់ប្រសាសន៍អំពីសុខទុក្ខប្រទេសជាតិ។ គ្រប់ៗគ្នាសប្បាយរីករាយនៅពេលដឹងថាប្រទេសជាតិយើងកំពុងរីកចម្រើនទៅមុខយ៉ាងលឿននៅក្រោមការដឹកនាំរបស់សម្តេចតេជោ មិនដូចការភូតកុហក់របស់ជនខិលខូចមួយចំនួនតូច។

បងប្អូនមិនដែលភ្លេចទេ ទោះបីយូរប៉ុណ្ណាក៏ស៊ូទ្រាំចាំដែរ ដើម្បីបានឱប ថើប និងថតរូបសែលហ្វី (Selfie) ជាមួយសម្តេចប្រមុខដឹកនាំដ៏មានប្រជាប្រិយ៍បំផុតរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថាបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ សម្តេច ហ៊ុន សែន និងគណៈប្រតិភូកម្ពុជាអញ្ជើញទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមក្នុងវេទិកាជំនួបថ្នាក់ដឹកនាំអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃអង្គការរូបិយវត្ថុអន្តរជាតិ (IMF) និង World Bank ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post