header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំង​សមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងបង្កប់ល្បែងកត់កន្ទុយលេខមួយកន្លែង ស្ថិតនៅភូមិថ្មីទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយឃាត់ខ្លួនអ្នកកត់កន្ទុយលេខ២នាក់។

ប្រតិបត្តិការបង្ក្រាបល្បែងកន្ទុយលេខខាងលើន ធ្វើឡើងកាលពីម៉ោង៣រសៀលថ្ងែទី១៨ ខែតុលា ឆ្នាំ២០១៨ ដោយ​កម្លាំង​សមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃ ដឹកនាំដោយប្រធានការិយាល័យលោកវរសេនីយ៍ឯក ខេង ម៉េងឈាង។

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានឲ្យដឹងថា ប្រតិបត្តិការនេះដែរ សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួន​អ្នកកត់កន្ទុយលេខជានារីបានចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ ក្រដាស់កត់កន្ទុយលេខ ប៊ិច និង​លុយមួយចំននួផងដែរ។

ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចនាំនារីទាំងពីរនាក់ រួមនឹងវត្ថុតាំងខាងលើទៅក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួរនាំ និងកសាងសំណុំរឿងបញ្ជូ​នទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post