(ស្វាយរៀង)៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ លោក ផឹង និល ប្រធានសាខាកាំត្រូលខេត្តស្វាយរៀងបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទំនិញគ្រប់មុខ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីរកសារធាតុគីមីដាក់ក្នុងមុខទំនិញ។
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះសាខាកាំកុងត្រូលខេត្តស្វាយរៀងចុះពិនិត្យទំនិញបន្លែផ្លាឈើគ្រប់ប្រភេទរកសារធាតុគីមីដែលច្បាប់ហាមឃាត់ដោយបានរកឃើញសារធាតុបូរ៉ាក់ត្រូវបានអ្នកផលិតដាក់លើងៀតត្រីបបែលផ្អែមស្រស់ចំនួន១៦គីឡូក្រាម។
សមត្ថកិច្ចជំនាញបានធ្វើការដកហូតរួមនិងបានធ្វើកិច្ចសន្យាដោយមិនឱ្យបងប្អូនអាជីវករដាក់លក់តទៅទៀត។គឺធ្វើឱ្យអ្នកបរិភោគងៀតនេះប៉ះពាល់ដល់សុខភាពដូចជាខូចក្រពះពោះវៀន ក្រលៀនយ៉ាងធ្ងន់ធ្ងរនិងអាចបង្កអោយបែកឈាមតាមរោមទៀតផង។
លោកបន្តថា ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងបំណងធានាបាន «សុវត្ថិភាពម្ហូបអាហារ» ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ។ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយនិងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នាហើយមន្ត្រីកាំកុងត្រូលនិងបន្តចុះតាមច្រករបៀងព្រមទាំងពិនិត្យទំនិញនៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀង៕ ដោយ៖ភក្ដី