header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ​បានកើតឡើង ដោយមានក្រុមក្មេងស្ទាវ២ក្រុម ចេញពីក្លឹបកម្សាន្តផ្លេយ បានបើកឆាកប្រយុទ្ធបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។

ករណីហិង្សាក្មេងវាយតប់គ្នានេះ កើតឡើងនៅវេលាម៉ោង២និង៣១នាទីរំលងអធ្រាត្រ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខក្លឹបកម្សាន្តផ្លេយ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងក្មេងស្ទាវទាំង២ក្រុម បានចូលលេងក្នុងក្លឹបផ្លេយ ហើយក៏បានឌឺដងគ្នាទៅវិញទៅមក រហូតដល់មានផ្ទុះជាហិង្សា វាយគ្នាទៅវិញទៅមក បង្កឲ្យមានការភ្ញាកផ្អើលនៅលើដងផ្លូវ២០០៤តែម្ដង ហើយក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនយុវជនទាំង២ក្រុម ដើម្បីអប់រំណែនាំ។

សូមបញ្ជាក់ថា គេសង្កេតឃើញក្លឹបកម្សាន្តផ្លេយ រងការរិះគន់ពីប្រជាពលរដ្ឋនៅជុំវិញនេះថា គឺជាសំបុករបស់ក្មេងស្ទាវ ដែលបង្កភាពចលាចលយ៉ាងអនា​ធិបតេយ្យនៅលើដងផ្លូវ២០០៤ ស្ទើរតែរាល់យប់តែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post