header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់ បានរងនូវការកាប់ប្រហារសុះសាច់ មើលសពស្ទើរមិនស្គាល់ ។ ករណីនេះ ត្រូវគេប្រទះឃើញសព នៅម៉ោងប្រមាណជា៦ព្រលប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចវាលស្រែ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ករណីដែលសង្ស័យថា ជាអំពើឃាតកម្មនេះ សាកសពត្រូវគេប្រទះឃើញក្នុងសភាពមានការកាប់ចិញ្ច្រាំ ដោយជនរងគ្រោះធ្លាយពោះ និងកាប់លើផ្នែកក្បាល មុខមាត់ មើលសឹងតែមិនស្គាល់ ។

នគរបាលមូលដ្ឋាន បានប្រាប់ថា ជនរងគ្រោះជាក្មេងប្រុស អាយុ១១ឆ្នាំ ជាខ្មែរលើ(ព្នង) ឈ្មោះ ចូច លៀន មានទីលំនៅក្បែរកន្លែងកើតហេតុ ។

នគរបាលថា កំពុងកំណត់មុខសញ្ញា ដើម្បីឈានទៅរកចាប់ខ្លួនជនដៃដល់ ក្នុងអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃនេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post