header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ នារីម្នាក់​មានទាំងជំងឺប្រចាំកាយផង ក្លាយជា​ចំណីតណ្ហារបស់បុរសម្នាក់ ល្បួងយកទៅរំលោភ​បានសម្រេច ។

ហេតុការណ៍នេះ បានកើតឡើង​កាលពីវេលាម៉ោង​១១ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោយ​បរិវេណវត្តសោភ័ណ្ឌ ហៅវត្តជំរុំបីស្រុក ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកាឡែង​​ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ន.ន. ជ.វ. អាយុ១៧ឆ្នាំ ជនជាតិទំពួន (ជនរងគ្រោះជាមនុស្សសរសៃប្រសាទ) ។ រីឯជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។

ប្រភពបន្តថា នៅវេលាម៉ោងប្រហែល១១:០០នាទី ជនរងគ្រោះ ក្រោយពីរាប់បាត្រនៅវត្តរួច ក៏បានយកម្ហូប និងបាយដើរត្រឡប់មកផ្ទះវិញ តាមផ្លូវក្រោយវត្តម្នាក់ឯង (ជាផ្លូវស្ងាត់) ពេលដើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានមកចាប់ដៃជនរងគ្រោះទាញចូលទៅក្នុងព្រៃ មានចម្ងាយពីផ្លូវប្រហែល៣ម៉ែត្រ រួចចាប់រំលោភ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបម្រុងរត់គេចខ្លួន តែត្រូវបងប្រុសជនរងគ្រោះទៅទាន់ ក៏ត្រូវជនសង្ស័យឆ្លើយដោះសារថា ខ្លួនមិនបានប្រព្រឹត្ត បន្ទាប់មក ជនសង្ស័យបានជិះម៉ូតូដែលខ្លួនខ្ចីគេយកមកជិះនោះទៅទុកចោលនៅក្នុងវត្តរួចរត់គេចខ្លួនទៅបាត់ ។

បន្ទាប់ពីទទួលបណ្តឹងរាយការណ៍ផ្ទាល់មាត់ កម្លាំងនគរបាលប៉ុស្តិ៍បានចុះពិនិត្យ កន្លែងកើតហេតុ និងតាមរកជនសង្ស័យទាំងនោះគ្រប់កន្លែង តែរកមិនឃើញ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post