header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ គ្រាន់តែឪពុកម្តាយឈ្លោះគ្នា កូនចិត្តតិរច្ឆានម្នាក់ បានទាញកាំបិតផ្គាក់ កាប់ចិញ្ច្រាំ ឪពុកបង្កើតរបួសសុះសាច់ រួចរត់គេចខ្លួនបាត់ស្រមោល ។

ករណីហិង្សាក្នុងគ្រួសារខាងលើ បានកើតឡើងកាល់ពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា​ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះរបស់ជនរងគ្រោះភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

លោកអធិការនគរបាលស្រុកកំចាយមារបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មិន បុត្រ​ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ត្រូវបានជនសង្ស័យឈ្មោះ នុត្រ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនបង្កើត យកកាំបិតផ្គាក់កាប់សុះសាច់ បណ្តាលឲ្យរងរបួសជាទង្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះភ្លាមៗ ។ ចំណែកឯកូនចិត្តតិរច្ឆាន ដែលជាជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ។

លោកអធិការបានបញ្ជាក់ផងដែរថា ករណីខាងលើគឺដើមហេតុកើតចេញពីជនរងគ្រោះ ឈ្លោះប្រកែកជាមួយម្តាយរបស់ជនសង្ស័យ បន្ទាប់មក ជនសង្ស័យជាកូនបានទាញកាំបិតផ្គាក់កាប់មកលើជនរងគ្រោះយ៉ាងសាហាវតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យមកចាត់ការតាមច្បាប់ផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post