header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២២ ក្នុងគោលបំណងដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមកតាមរយៈការជាវសន្លឹកឆ្នោត ។ពេលនៃការលក់សន្លឹកឆ្នោតមានរយៈ ៣០ ថ្ងៃតាមការបែងចែកទៅតាម ស្រុក ក្រុង ។

ពិធីនេះបានការអញ្ជើញចូលរួមពីលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រីតាមមន្ទីរនានាជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ មុនចេញលទ្ធផលឆ្នោតលោកជំទាវ ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ បានមានប្រសាសន៍ថា ក្នុងរយៈ ពេល ១០ ឆ្នាំកន្លងទៅ នេះជាលើកទី ២១ ហើយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដំណើរការចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ ដោយផ្អែកតាមយុទ្ធសាស្រ្តនៃវិស័យស្នូលទាំង ៤ នៃកាកបាទក្រហមកម្ពុជា ដែលសេវាកម្មលក់សន្លឹកឆ្នោតផ្តល់ជារង្វាន់វត្ថុអនុស្សវរីយ៍លើកទឹកចិត្ត ការធ្វើវិភាគទានតាមរយៈការជាវសន្លឹកឆ្នោត ដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ និងទីទ័លក្រនៅតាមសហគមន៍ ។

លោកជំទាវក្នុងនាមគណៈកម្មាធិការសាខា បានសំដែងនូវការអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រិយមិត្តជិតឆ្ងាយទាំងអស់ ដែលកន្លងមកក៍ដូចជាបច្ចុប្ប្នន្នតែងតែបានជួយគាំទ្រក្នុងការជាវសន្លឹកឆ្នោត  ក្នុងគោលបំណងចូលរួមចំណែកធ្វើវិភាគទានតាមលទ្ធភាពទោះតិចឬច្រើនក្តី ជាឆន្ទៈផ្ទាល់ខ្លួនសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ផង និងផ្សងសំណាងយករង្វាន់ផងដែលនេះជាកាយវិការដ៍ល្អប្រពៃគួរឲ្យកោតសរសើរ និង មានមោទនភាពណាស់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដែលជានិច្ចជាកាលបានអនុវត្តន៍តាមមគ្គទេសដឹកនាំដ៍ឧត្តុង្គឧត្តមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការសាខា ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឈន៍ធនធាន បង្កើតការស្វែងរកប្រភពចំណូលផ្សេងៗទាក់ទងទៅនឹងតម្រូវការជាក់ស្តែងស្របតាមសកម្មភាពមនុស្សធម៌ បានជាសាខារកឃើញ និងដំណើរការដែលទទួលបានជោគជ័យនូវការបោះពុម្ភ និងលក់សន្លឹកឆ្នោត ជាលទ្ធផលប្រយោជន៍រង្វាន់ត្រូវបានទៅលើអតិថិជនមានសំណាង និងថវិកាដែលទទួលបានពីសេវាកម្មនេះសម្រាប់ផ្តល់ជូនទៅអនុសាខាទាំង ៨ ក្រុង ស្រុក ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបដល់ជនរងគ្រោះមហន្តរាយនៅតាមសហគមន៍របស់ខ្លួន ។

បន្ទាប់ពីធ្វើការរវៃកន្ត្រកបានរកឃើញអ្នកមានសំណាងត្រូវរង្វាន់ធំគឺរថយន្ត Toyota Hightlander ស៊េរី ២០០៣ បានទៅលើលោក ម៉ែន រ៉ាន់ រស់នៅក្នុងស្រុកស្វាយទាប ម៉ូតូ HONDA WAVE 100 ស៊េរី ២០១៨ បានទៅលើទី១ ឈ្មោះ ចាប ណុល រស់នៅក្នុងស្រុករមាសហែក ទី២ ទី៣ បានទៅប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀង ទី៤ បានទៅប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយទាប និងទី៥ បានទៅប្រជាពលរដ្ឋនៅក្នុងស្រុករំដួល និងរង្វាន់ មួយចំនួនទៀតត្រូវបាននៅតាមមន្ទីរនានាក្នុងខេត្ត និង បានមកបើកជាបន្តបន្ទាប់នៅសាខាផងដែរ ៕ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post