header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទ​ជនបរទេសធ្វើដំណើរតាមម៉ូតូកង់បីបានសម្រេច ប៉ុន្តែរត់មិនរួច ត្រូវសមត្ថកិច្ចចាប់បាន​កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខស្ដូបកម្ពុជា វៀតណាម ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានបក្ខពួកចំនួន៤នាក់ជិះម៉ូតូចំនួន៤គ្រឿង (ម្នាក់០១គ្រឿង) ដោយពេលនោះ ជនសង្ស័យម្នាក់ ដែលជិះម៉ូតូម៉ាក NEX ពណ៌ស បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបារាំងម្នាក់ភេទប្រុស អាយុ៣៣ឆ្នាំ ដែលកំពុងជិះម៉ូតូកង់បី (ម៉ូតូកង់បីឥណ្តា) បានសម្រេច ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកម្លាំងល្បាតរបស់ខណ្ឌដូនពេញ និងកម្លាំងល្បាតរបស់ប៉ុស្តិ៍ចតុមុខ រួមទាំងសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញ និងកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកដែលនៅក្បែរនោះឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រផីង បណ្តាលអោយជនសង្ស័យ០១នាក់ ភ័យក៏ជិះម៉ូតូគេចខ្លួនហើយបានដួលម៉ូតូ នៅចំណុចវង្វង់មូលវិមានឯករាជ្យ ផ្លូវសុរាម្រឹត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់មកកំលាំងយើងបានអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះលី ជីមី ភេទប្រុសអាយុ២៩ឆ្នាំដែលជាអ្នកជិះម៉ូតូបិទគូថ យកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីជៀសវៀងកំហឹងប្រជាពលរដ្ឋ ចំណែកបក្ខពួកចំនួន០៣នាក់ទៀតជិះម៉ូតូគេចខ្លួនដោយយកទូរស័ព្ទដៃ ដែលឆក់បានទៅជាមួយ។

ជនសង្ស័យ ឈ្មោះ លី ជីមី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២២អឺ៤ ផ្លវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌ស ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GP 8394 ។

ជនរងគ្រោះ ឈ្មោះ DUS SART ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិបារាំង មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 15F21787 ស្នាក់នៅណាហ្គា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ភារបាត់បង់ ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន8 ពណ៌ខ្មៅ (ត្រូវជនសង្ស័យជាបក្ខពួកយកជិះគេចខ្លួន) ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post