header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ កម្មករអូសរទះដឹកទំនិញ និងពលរដ្ឋនាំបន្លែផ្លែឈើយកលក់នៅតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា សំណូមពរសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ​ស្រុកសំពៅលូន ខេត្តបាត់ដំបង កុំយក លុយពួកគាត់ច្រើនពេកប៉ុន្តែប្រធានគណៈកម្មការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិមួយនេះបំភ្លឺឆ្លើយតបវិញថាសមត្ថកិច្ចគ្រាន់យកថ្លៃបាយទឹកប៉ុណ្ណោះ ដោយសារពួកគាត់ដឹក ទំនិញនាំពីប្រទេសថៃមិនបង់ពន្ធ ។ ​

បើតាមការរៀបរាប់ឲ្យដឹងពីកម្មករអូសរទះ និងពលរដ្ឋរកស៊ី នាំបន្លែផ្លែឈើពីប្រទេសថៃ ឆ្លងកាត់ច្រកទ្វារព្រំដែន អន្តរជាតិគីឡូ១៣ កាលពីកន្លងទៅ ថ្មីនេះ បានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា សព្វថ្ងៃពួកគាត់ប្រកបមុខរបរមានការលំបាកដោយសារការដឹកទំនិញ បន្លែផ្លែ ឈើយកមកលក់នៅក្នុងទឹកដីខ្មែរ ត្រូវបានបង់ប្រាក់ចំណាយ ឲ្យសមត្ថកិច្ចចម្រុះ ឈរជើង នៅច្រកទ្វារ ព្រំដែអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូនខេត្តបាត់ដំបង ក្នុងមួយរទេះ បង់អស់ពី ចន្លោះ១ម៉ឺន៥ពាន់រៀលទៅ២ម៉ឺនរៀល និងការបង់ប្រាក់តាមផ្លូវមួយចំនួនទៀត នាំឲ្យការប្រកប មុខរបររបស់ពួកគាត់ជួបឧបសគ្គ ដោយចំណាយកម្លាំងពលកម្មហត់នឿយ ទទួលបានប្រាក់ កំរ៉ៃតិចតួច សម្រាប់ការចិញ្ចឹមជីវិតផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ ។

​ពួកគាត់សំណូមពរសមត្ថកិច្ចច្រកទ្វារអន្តរជាតិគីឡូ១៣ មេត្តាយោគយល់ដោយ យក ប្រាក់ពីពួកគាត់តាមលទ្ធភាពដែលពួកគាត់អាចបង់ទៅឲ្យបាន ។ សូម កុំដាក់គំនាបកំណត់ ត្រូវតែបង់ប្រាក់ ប៉ុននេះ ប៉ុណ្ណោះ បើមិនបង់តាមការទាមទារនោះទេ គំរាមចាប់បន្លែ ផ្លែឈើ ឬទំនិញជា ដើមនោះ ។ 

ជុំវិញបញ្ហានេះ ប្រធានគណៈកម្មការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ គីឡូ១៣ ស្រុកសំពៅលូនខេត្តបាត់ដំបង លោក ឃឹម ទិព្វមុន្នី និងលោកវរសេនីយ៍ឯក ងិនលីណា ហ្សាណូ នាយប៉ុស្ថិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារគីឡូ១៣ បំភ្លឺអ្នកសារព័ត៌មាន យើង ឲ្យដឹងកាលពីកន្លងទៅថ្មីៗនេះថា ការយកប្រាក់បន្តិចបន្តួច នោះគឺគ្រាន់សម្រាប់ បាយទឹក របស់ សមត្ថកិច្ចប៉ុណ្ណោះនោះទេ ដោយសារពួកគាត់ ហត់នឿយធ្វើការងារទាំង យប់ទាំងថ្ងៃនៅមាត់ច្រកទ្វារព្រំដែន ។

លោកប្រធានគណៈកម្មការច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ប្រាប់ទៀតថាការយក ប្រាក់បន្តិចបន្តួច នោះ ដោយឃើញថាកម្មករអូស រទះពួកគាត់ ស៊ីឈ្នួលម៉ៅការអូសដឹកទំនិញឲ្យឈ្នួញដោយ មិន បង់ពន្ធ ។ ទំនិញ និងបន្លែផ្លែឈើ រាប់សិបតោន ត្រូវបាន ឈ្មួញជួលកម្មករអូស រទះដឹក ជញ្ជូន ដូចកណ្តៀរ ប្រមូលផ្តុំរួចហើយ ដឹកចេញយកទៅបោះ លក់នៅលើទីផ្សារ ។ លោកបញ្ជាក់ទៀតថាជាគោលការណ៍បើប្រជាពល រដ្ឋទិញទំនិញ និងបន្លែ ផ្លែឈើ ប្រើប្រាស់លក្ខណៈគ្រួសារ សមត្ថកិច្ចមិនប៉ះពាល់នោះទេ ។ 

សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិ គីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ឈម និងច្រកទ្វារព្រំដែនអន្តរជាតិខៅឌីន ស្រុកខ្លងហាត ខេត្ត ស្រះកែវ ប្រទេសថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងថៃទើបតែ បានឯកភាពគ្នា ប្រកាស ពីច្រក ទ្វារព្រំ ដែនតំបន់ទ្វារភាគី មកជាច្រកទ្វារអន្តរជាតិ នៅក្នុងអំឡុងដើមឆ្នាំ២០១៨ ក្នុងគោល បំណងដើម្បីប្រែក្លាយច្រកទ្វារព្រំដែនមួយនេះ ជាច្រកទ្វារនៃកិច្ចសហប្រតិបត្តិការ បំរើ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនប្រកបមុរបរ រវាងប្រជាជន នៃប្រទេសទាំង២ ឲ្យមានកាន់តែមានភាពល្អប្រសើរឡើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post