header ads

Sponsor

រិទ្ធី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាគម្រោង​បង្កើត​ខេត្ត​ថ្មីចំនួន​ពីរ នឹងមិន​មាន​នោះឡើយ។ នេះ​បើតាម​ការបញ្ជាក់​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។

សូមរំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានស្នើសុំបង្កើតខេត្តថ្មីចំនួន២ដោយ​បំបែក​ចេញ​ពី​ខេត្ដ​កណ្ដាល​ ​និង​ចន្លោះខេត្ត​មណ្ឌល​គិរី-រតនគិរី​ ​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ ​និង​ថែរក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​សាធារណៈ បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍។

​សម្តេចក្រឡាហោម ​ស្នើ​សុំគោលការណ៍​ពី​នាយក​រដ្ឋមន្រ្តី​ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេត្ត​ថ្មីចំនួន​២ ​ចេញ​កាលពីថ្ងៃទី​២៧ ​ខែ​សីហា​ឆ្នាំ​២០១៨​ ​បញ្ជាក់​ថា​ ​ខេត្ត​ថ្មី​ទាំង​ពីរ​នេះ​ ​ខេត្ត​មួយ​ត្រូវ​កាត់​ចេញ​ពី​ខេត្ដ​កណ្ដាល​ ​និង​ខេត្ត​មួយ​ទៀត​ ​ត្រូវ​កាត់​ចេញ​ពី​ស្រុក​កោះ​ញែក​នៃ​ខេត្ត​មណ្ឌលគិរី​ ​និង​ស្រុក​លំផាត់​នៃ​ខេត្ត​រតនគិរី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post