header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តឡិច​ស៊ីស RX-330មួយគ្រឿង ខណៈ​កំពុងបត់ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូស្កូបពីមក​បុកពីចំហៀងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត និ​ងម៉ូតូ រងការខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែ តុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ 271 កែងផ្លូវ ១៨៧ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស RX-330 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AV-5081 បើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងបត់ទៅផ្លូវ១៨៧ ស្រាប់តែមានម៉ូតូម៉ាកស្កូបពីអាយ ពណ៌ទឹកដោះគោមួយគ្រឿងស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GP-5103 បើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តកំពុងបត់ពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងស្តាំ រីឯម៉ូតូដួលរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវ ប្រកែកយកត្រូវរៀងខ្លួន ទើប​សមត្ថកិច្ចមូលដ្ឋានទាក់ទងឲ្យសម្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និ​ងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post