header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយបាក់ជើងខាងស្ដាំត្រឹមត្រគាកចេញឆ្អឹងគួរឲ្យរន្ធត់ ហើយត្រូវបានប្រជាពលរដ្ឋ​នាំគ្នាចេញមកជួយសង្គ្រោះបឋម បន្ទាប់ពីរថយន្តកូរ៉េដឹកម៉ាស៊ីនភ្លើង និងដែកដំឡើងឆាកតន្ត្រីក្រឡាប់​ផ្ងារជើងកណ្ដាលផ្លូវ៦០ម៉ែត្រតែម្ដង​ ខណៈមេឃកំពុងភ្លៀងរលឹម​ស្រិចៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង​៨៖៤០នាទីយប់ ថ្ងៃទី៤ ខែតុលា​​ ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតផ្លូវបំបែកបាគូ ប្រហែល២០០ម៉ែត្រ​ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះជាអ្នកបើកបររថយន្តខាងលើ​ មិនទាន់ស្គាល់អត្តសញ្ញាណ​ នៅឡើយទេ​។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ ខណៈមេឃកំពុងភ្លៀងរលឹម​ស្រិចៗ គាត់ក៏លឺសំឡេងប្រ៉ាវលាន់ដូចរន្ទះ គាត់ក៏សន្ឋិដ្ឋានថា​ប្រហែលជាមានរថយន្តបុកគ្នានៅលើផ្លូវហើយ ទើបគាត់ក៏កាន់​ពិលដើរចេញទៅមើល ឃើញតែរថយន្តកូរ៉េ២តោនកន្លះមួយគ្រឿង ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ​ ស្វាយរៀង​ 2A-0419 ដឹកម៉ាស៊ីនភ្លើង និងដែកតម្លើងឆាកតន្ត្រី បានក្រឡាប់​ផ្ងារជើង ដោយខ្លួនឯង (តែមិនដឹងថា មូលហេតុច្បាស់យ៉ាងណាទេ) នៅកណ្ដាលផ្លូវ៦០ម៉ែត្រតែម្ដង​។

ប្រភពបន្តថា ហើយគាត់ក៏ឃើញមានអ្នកធ្វើដំណើរឆ្លងកាត់ និងប្រជាពលរដ្ឋដទៃទៀតមកមើលដែរ ដោយឃើញបុរសម្នាក់​ ដែលជាអ្នកបើកបរ មានវ័យប្រហែល៤០ឆ្នាំជាង កំពុងដេកក្បែររថយន្តដែលក្រឡាប់នោះ ស្ថិតក្នុងសភាពរងរបួសធ្ងន់​ (បាក់ជើងខាងស្ដាំត្រឹមត្រគាកចេញឆ្អឹង) ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដល់ប្រជាពលរដ្ឋដទៃទៀត រត់មកជួយសង្គ្រោះ តែដោយសារតែសភាពរបួស​ធ្ងន់ធ្ងរ​ខ្លាំង មិនអាចជួយអ្វីបាន ហើយមេឃកំពុងភ្លៀងរលឹមស្រិចៗទៀតនោះ​ ប្រជាពលរដ្ឋ​ខ្លះបានប្រញាប់ប្រញាល់រក​កៅស៊ូ​តង់ ដើម្បីមកបាំង​ពីលើជនរងគ្រោះសិន រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យហៅរថយន្តសង្គ្រោះបន្ទាន់ ចុះមកជួយអន្តរាគមន៍ផង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ហើយត្រួតពិនិត្យ​ មិនឃើញមានប៉ះពាល់ខូចខាតទ្រព្យសម្បត្តិរដ្ឋទេ ទើបសមត្ថកិច្ច​ស្រាវរកសាច់ញាតិក្រុមគ្រួសារ ឲ្យមកយកនិងប្រមូលសម្ភារនោះយកទៅ តែបើទាក់ទងរកមិនឃើញទេ សមត្ថកិច្ចនឹងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោអាសន្ន​សិនហើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post