header ads

Sponsor

រិទ្ធី

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចម្រុះ ដើម្បីទទួលនិងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើយោងតាមសេចក្តីសម្រេចលេខ៦៩ សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ក្រុមការងារចម្រុះនេះមាន ឯកឧត្តម នាយឧត្ថមសេនីយ៍ ហ៉ីង ប៊ុនហៀង ជាប្រធាន និងមានអនុប្រធាន៣នាក់ សមាជិករហូតដល់ទៅ១៨នាក់។

ក្រុមការងារចម្រុះនេះមានភារកិច្ច៖ ទទួលបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវិមានឯករាជ និងតាខ្មៅ ខេត្តកណ្តាល រួចបញ្ចូលទៅជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យសម្រេច ឬធ្វើរបាយការណ៍ជូនសម្តេច ហ៊ុន សែន។

សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ទប់ស្កាត់ក្រុមអ្នកតវ៉ា មានបាតុករច្រើននាក់ដែលមានបំណងមកដាក់ពាក្យបណ្តឹងតវ៉ាផ្សេងៗ ជុនសម្តេច ហ៊ុន​ សែន

ព្យាយាមពន្យល់អំពីនីតិវិធីជូនក្រុមអ្នកតវ់ាឱ្យយល់អំពីភារកិច្ចរបស់ក្រុមការងារចម្រុះ និងច្បាប់ជាធរមានផ្សេងៗ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post