header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ក្មេងស្រីរងគ្រោះ២នាក់បងប្អូន ត្រូវបានឃាតកសម្លាប់យ៉ាងសាហាវយង់ឃ្នង ហើយញាត់ក្នុងហិបដាក់ខោអាវ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ អន លក្ខណា ភេទស្រី អាយុ១៤ឆ្នាំ និង ឈ្មោះ ជុន មេតា្ត ភេទស្រី អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ប្រាក់ ជា អាយុ៣៣ឆ្នាំ ចេញទៅធ្វើការនៅប្រទេសថៃ រីឯម្តាយឈ្មោះ អុល ធីតា អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ ស្រុកកើតហេតុ ខាងលើ ។

ជីដូនក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ទាំង២នាក់បងប្អូន បានមកពីឃ្វាលគោ ហើយបាននាំគ្នាហូបបាយនៅលើផ្ទះ ខណៈដែលឪពុកមា ឈ្មោះ ភី វុឌ្ឍី អាយុ២៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានមកហៅឲ្យទៅដេកនៅផ្ទះរបស់គាត់ ព្រោះឪពុក ម្តាយ មិននៅផ្ទះ តែក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូនបានឆ្លើយថា ចាំហូបបាយហើយសិន ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា លុះដល់ព្រឹកថ្ងៃឡើងថ្ងៃដដែលបងប្អូនសាច់ញាតិមានការផ្អើលឆោឡោឡើង ដើររកក្មេងស្រីរងគ្រោះ ព្រោះមិនឃើញដូចសព្វដង និងខ្លះទៀត ទៅរកមើលលើផ្ទះ ពេលនោះ ឃើញខោអាវនៅរាយប៉ាយពេញផ្ទះ ។ ភ្លាមៗនោះ ឪពុកមាបានរកមើលនៅលើផ្ទះមិនឃើញ ក៏ទៅបើកមើលក្នុងហិបដាក់ខោអាវ ក៏ប្រទះឃើញក្មេងស្រីរងគ្រោះទាំងពីរនាក់ដេកស្លាប់នៅក្នុងហិបយ៉ាងអាណោចអាធ័មទៅហើយ និងបានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្តង ។

មកដល់ពេលនេះ តួនាទីរបស់សមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ជុំវិញករណីខាងលើនេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post