header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ តាមការតាំងចិត្ត ទោះលំបាកបែបណា ទាំងតារាសម្តែង លោក គន រៀម រតនៈ និងយុវជនគម្រូ ២រូបទៀតបានធ្វើដំណើរក្នុងស្ថានភាពផ្លូវវែងឆ្ងាយ ពាំនាំរទេះរុញថ្មី ជូនដល់ជនពិការខ្វិនជើង ដែលប្រើតែរទេះចាស់ហើយពិបាកភ្នែកមើល ។ ក្រោយប្រគល់ជូនគ្រាន់តែឃើញទឹកមុខញញឹមសើច ពីបុរសរូបនោះ ធ្វើឲ្យម្នាក់ៗរំភើបដោយសារយល់ថា លែងពិបាកដូចមុន ។

ពិធីប្រគល់ជូននេះ បានរៀបចំឡើងកាលពីថ្ងៃ ទី ២០ ខែ តុលា ឆ្នាំ ២០១៨ ស្ថិតនៅស្រុក ស៊ីធរកណ្តាល ខេត្ត ព្រៃវែង ។

បើតាមការបញ្ជាក់ពីលោក ធន ម៉េងហ៊ាង បានលើកឡើងថា «ទំនេរពីការងារ លោក និងមិត្តភក្តិព្រមទាំងតារាសម្តែងលោក រតនៈ បានឆ្លៀតចុះមកជួប សួរសុខទុក្ខ លោកពូពិការជើងដោយខ្វិនគ្មានរទេះថ្មីប្រើ និងសួរសុខទុក្ខលោកយាយ ដែលរស់នៅ កម្សត់ កំព្រាម្នាក់ឯង គ្មានកូនចៅ និង ព្រមទាំង បាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ និង ព្រមទាំង ថវិកា ចំនួន ១២០,០០០ រៀល ដែលទទួលបានការឧបត្ថម ពីបណ្តា បងប្អូន សប្បុរសជន មកជូនដល់លោកយាយ សម្រាប់រំដោះការលំបាកមួយរយះ និង ផ្គត់ផ្គង់ នូវជីវភាព ។

លោកថា អ្វីដែលលោក និងក្រុមការងាររំភើបក្រោយពេលទាញទម្លាក់រទេះថ្មី ជូនដល់បងប្រុសពិការគឺឃើញថា គាត់ញញឹមញញែមអរណាស់ គ្រាន់តែដឹងថា បានរទេះថ្មីគាត់ដើរប្រាប់គេពេញភូមិ ។ លើសពីនេះ គាត់រុញរទេះចាស់មកអង្គុយចាំតាំងពីព្រឹក ។ ម្ល៉ោះហើយលំបាកបែបណាផ្លូវដីមានហុយទ្រលោម គឺត្រូវតែឈ្មុលឲ្យ្យដល់គោលដៅសម្រេចក្តីស្រម៉ៃរបស់គាត់ឲ្យ្យបាន ។

លោកគន់ រៀម រតនៈ បានឲ្យដឹងថា បុរសពិការជើងខ្វិនដើរមិនបាននោះ ជាអ្នកស្រុកនៅភូមិជាមួយលោក ហើយឲ្យតែមកស្រុកកំណើតម្តងៗ គឺថាខ្លោចចិត្តណាស់រុញរទេះខូចរាប់ឆ្នាំ ។

ក្រោយពេលលោកសម្រេចចិត្តប្រកូកប្រកាសឃើញថា បងប្អូនចិត្តធម៌ជួយសូម្បីតែលោក ម៉េង ហ៊ាង អត់ដែលស្គាល់ លោកព្យាយាមទាក់ទងសួរនាំ រហូតសហការគ្នាចុះមកដល់ភូមិផ្ទាល់ចុះជួយ ។ យ៉ាងណាលោកអរគុណទឹកចិត្តម្ចាស់ទានទាំងអស់គ្នា ដែលមើលឃើញអាណិតស្រឡាញ់ អ្នកអត់ សូមប្រកបដោយសុខសុភមង្គលរីកចម្រើនមុខរបរទាំងអស់គ្នា ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post