header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ក្មេងស្រី ខ្វិនដៃនិងជើង អាយុ១២ឆ្នាំម្នាក់ ត្រូវយុវជនល្មោភចាប់រំលោភរហូតដល់បានសម្រេច កាលពីម៉ោង២រសៀល​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិត​នៅភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។

នគរបាលស្រុកអណ្ដូងមាស បានឲ្យដឹងថា យុវជនល្មោភកាមរូបនេះ ឈ្មោះ ជឿន សុភា អាយុ២៤ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈក្មេងស្រី​ឈ្មោះ ស.ម អាយុ១២ឆ្នាំ ជនជាតិឡាវ (ខ្វិនជើងនិងដៃ) មានទីលំនៅនៅកន្លែងកើតហេតុ រួចគេចខ្លួនបាត់​។

បន្ទាប់មក​នៅថ្ងៃទី១៩ ខែឆ្នាំ​ដដែលនេះ វេលាម៉ោង៩ព្រឹក នគរបាល​ប៉ុស្តិ៍តាឡាវបានទទួលបណ្តឹងពីឈ្មោះ សេង ណាង ត្រូវជាបងស្រីក្មេង​រងគ្រោះភ្លាម ទើបកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំង​ជំនាញ ចុះទៅ​ឃាត់ខ្លួនជនបង្ក ដើម្បី​កសាងសំណុំរឿងចាត់​ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post