header ads

Sponsor

រិទ្ធី

ខណៈពេលនេះ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ប្រជាពលរដ្ឋដែលរស់នៅអឺរ៉ុបប្រមាណជា១ពាន់នាក់កំពុងចូលរួមបាតុកម្ម ប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទៅចូលរួមប្រជុំនៅទីនោះ។ យោងតាមរយៈហ្វេសប៊ុករបស់លោក ស៊ន តារា ដែលមានអ្នកកំពុងចូលរួមទស្សនាជាង២ពាន់នាក់។

ហ្វេសប៊ុកលោក ស៊ន តារា អតីតគ្រូបង្រៀនទស្សនវិទ្យា បានសរសេរថា៖ កក្រើក! ក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិច: មិនទទួលស្គាល់រដ្ឋាភិបាលចោរ​ &ក្លែងក្លាយ។ យើងមកហើយ សម្តេចកុំភ្លេចស្លៀកខោទឹកនោម ខ្លាចក្រែងចូលបង្គន់គេថតរូបចោល។ ហ៊ុន​ សែនចប់ហើយ។ ប្តូរ!។

ហ្វូងបាតុករ បានស្រែកស្រុះគ្នាថា៖ ហ៊ុន សែន ក្បត់ជាតិ ហ៊ុន សែន ជាប៉ុល ពត ហ៊ុន សែន ចុះចេញទៅ ជាដើម ។ បាតុករដែលចូលរួមមានកាន់បាដា ទង់ជាតិប្រទេសកម្ពុជា ទង់គណបក្សសង្គ្រោះជាតិ

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ក្រោមប្រធានបទ «អឺរ៉ុប និងអាស៊ី ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល»។

គួររំលឹកថា មាតាធម្មជាតិក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅអឺរ៉ុបធ្វើបាតុកម្មអហិង្សាដើម្បីស្នើសុំឱ្យសភាអឺរ៉ុបដាក់សំពាធលើសម្តេច ហ៊ុន សែន ឱ្យត្រួតពិនិត្យ និងកែរតម្រូវប្រព័ន្ធយុត្តធម៌ ជាបន្ទាន់។

សូមអញ្ជើញទស្សនាវីដេអូនៃបាតុកម្មនៅទីក្រុងប្រ៊ុចសែល៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post