header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងទៅលើ បុគ្គលដែលជាអតីត មេបក្សប្រឆាំងថា កាលពីឆ្នាំ១៩៩៨ បានហៅអាមេរិកាំង មកបាញ់មីស៊ីល ចូលទឹកដីកម្ពុជា។

ក្នុងកម្មវិធីជួបសំណោះសំណាល ជាមួយសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅទីក្រុងអ៊ីស្តានប៊ុល ប្រទេសតួកគី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនភ្ញាក់ផ្អើលទេ ដែលមានបាតុកម្មប្រឆាំង វត្តមានសម្តេចនោះ។ បោះឆ្នោតចាញ់បែរជា ហៅអាមេរិកកាំង បាញ់មកផ្ទះសម្តេច នៅតាខ្មៅនៅឆ្នាំ១៩៩៨ និងដើរទប់កុំឲ្យផ្តល់ ជំនួយមកកម្ពុជា ហើយពេលនេះក៏មិនខុសគ្នា ដែរដែលមានការតវ៉ា ប្រឆាំងវត្តមានសម្តេច ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ដោយសារតែគ្រាន់ឆ្នាំ១៩៩៨ គេហ៊ានៗហៅបរទេស ឲ្យបាញ់មីស៊ីលចូលទៅផ្ទះពូនៅតាខ្មៅ ខេត្តកណ្ដាល ។ហើយមុននុងទៅទៀត គេដើរទៅជប៉ុន គេដើរទៅបារាំង ហើយដើរទៀត គឺដើរទប់កុំឲ្យគេផ្ដល់ជំនួយមកកម្ពុជា ដូច្នេះឥឡូវគេធ្វើរឿងដដែលៗ ពូទៅទីណា តាមធ្វើបាតុកម្ម ពូអត់ឆ្ងល់ទេ ព្រោះកំរិតដល់ថ្នាក់ ហៅមីស៊ីល ស្នើឲ្យអាមេរិកបាញ់មីស៊ីល ចូលស្រុកខ្លួនឯងហើយ ចប់”។

ឆ្លៀតឱកាសនោះដែរ សម្តេចបន្ដថា ឥឡូវ លោក សម រង្ស៊ី បានប្រើសារមួយទៀតគឺ ហ៊ុន សែន ចាកចេញទៅ ខណៈកាលពីមុនពេលឃោសនា អាណត្តិទី៥ បានប្រើសារថា ហ៊ុន សែនចុះចេញទៅ។

សូមរំលឹកថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្នុងជំនួបជាមួយ អ្នកគាំទ្រខ្លួន នៅទីក្រុងប្រ៊ុចហ្សែល កាលពីពេលថ្មីៗនេះ លោកបានអះអាង ជោគជ័យ នៅលើឆាកអន្តរជាតិ ក្នុងការទាមទារឲ្យដាក់ គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា។

ពេលនោះដោយសារ ការជោគជ័យ លោកបានប្រើពាក្យថា “ហ៊ុន សែន អើយចាកចេញទៅ” ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post