header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក សម រង្ស៊ីបានចោទប្រកាន់សម្តេចថា ជាជនពាល ប៉ុន្តែបើគិតដូច្នេះវិញ បើសម្តេចជាជនពាល តែ សម រង្ស៊ី ជាកូនអាជនពាល ដើរស៊ីឈ្នួល ព្រោះប្រើក្បាលលោកឯង ជួយកែរដ្ឋធម្មនុញ្ញឆ្នាំ២០០៦ ។

សម្តេចតេជោបន្តថា ប្រទេសមួយចំនួន បានធ្វើច្បាប់ដាក់ទោស លើព័ត៌មានក្លែងក្លាយ ហើយកម្ពុជាក៏មានមួយក្រុមដែរ ពួកគេធ្វើអីសម្តេច មិនបានក៏មកលួចហ្វេសប៊ុក សម្តេចទៅវិញ ។

សម្តេចបន្ថែមថា “វាហៅពូថា ជនពាលទៅវិញ។ ខ្ញុំជាជនពាលតែលោកឯង ជាកូនអាជនពាលដើរស៊ីឈ្នួល ព្រោះខ្ញុំប្រើបានប្រើក្បាល លោកឯង ជួយកែរដ្ឋធម្មនុញ្ញឆ្នាំ២០០៦” ។

សម្តេចមិនចង់រករឿង អ្នកណាទេ ហើយក៏មិនបន្ធូរបន្ថយដែរ តែពេលខ្លះក៏ត្រូវរំលឹកដែរ រឿងដឹកនាំធ្វើបាតុកម្មប្រឆាំង វត្តមានសម្តេច ។

នាយករដ្ឋមន្រ្តីបន្ថែមថា “វាខឹងខ្ញុំដោយសារ សម្តេចក្រុមព្រះដេញក្បាល វាចេញ។ ដោយពេលនោះសូមជួបខ្ញុំ ហើយខ្ញុំដឹងថា មានរឿងផ្ទៃក្នុងហ្វ៊ុនស៊ិនប៉ិច ទើបខ្ញុំមិនឲ្យជួប”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post