header ads

Sponsor

រិទ្ធី

៩ខែដើមឆ្នាំ២០១៨ ភ្ញៀវទេសចរបានទស្សនាអង្គរវត្តចំនួន១ ៩០១ ៥៦៩ នាក់ គិតជាទឹកប្រាក់ជាង៨៥លានដុល្លារ។ ក្នុងចំណូលជាង៨៥លានដុល្លានេះ រាជរដ្ឋាភិបាលបានដកចំនួន៣ ៩០៣ ១៣៨ដុល្លារឧបត្ថម្ភចូលក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។ នេះបើតាម​របាយការណ៍​របស់​គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។

ទាក់ទងនឹងចំណូលដែលទទួលបានពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិករបស់ឧត្តមក្រុមប្រឹក្សា និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានចោទសួរទៅកាន់រាជរដ្ឋាបាលកម្ពុជាថា ប្រមូលលុយមួយឆ្នាំៗយកទៅណា?

តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នេះ លោក ពេជ្រ ស្រស់ បានសរសេរថា៖ ប្រមូលលុយបានក្នុង១ឆ្នាំៗសួរថាតើយកទៅណា...? បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តដែនដីអង្គរបានប្តឹងមកខ្ញុំឲ្យជួយសួរទៅរដ្ឋាភិបាលអំពីការប្រមូលលុយពីអង្គរវត្តក្នុង១ឆ្នាំៗរាប់លានដុល្លារ តើរដ្ឋាភិបាលយកលុយទៅណា បានជាមិនធ្វើផ្លូវសំខាន់ៗ ចូលទៅ អង្គរវត្តអញ្ចឹង ពីព្រោះអង្គរជាកន្លែងទេសចរបែបប្រវត្តិសាស្រ្ត ហើយក៏ជាកន្លែងរកប្រាក់ចំណូលជូនរដ្ឋបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ប៉ុន្តែជាការសោកស្តាយដោយសាររដ្ឋាភិបាលបានតែប្រមូលលុយមួយមុខគត់ហើយចំពោះរឿងផ្លូវខូចវិញគឺមិនព្រមធ្វើទាល់តែសោះ។

ប្រធានគណបក្សយុវជនកម្ពុជា បន្តថា៖ បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីនោះក្តី និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្តី បាននាំគ្នាត្អួញត្អែរឿងផ្លូវលំបាកចូលទៅលេងអង្គរវត្ត ហើយពួកគាត់បានចោទជាសំនួរថា៖តើរដ្ឋាភិបាលយកលុយទៅណា? ដោយហេតុក្នុងមួយឆ្នាំៗការប្រមូលលុយពីភ្ញៀវទេសចរបានច្រើនសម្បើមណាស់ ដោយមានការស្នើសុំពីបងប្អូនពលរដ្ឋខ្មែរមួយចំនួនមករូប ខ្ញុំឲ្យចុះទៅសិក្សាជុំវិញបញ្ហានេះ ខ្ញុំនឹងចុះទៅដល់កន្លែងជាក់ស្តែង ដើម្បីសិក្សាឲ្យឃើញថាផ្លូវនោះគឺពិតជាផ្លូវសំខាន់សម្រាប់ចូលទៅលេងអង្គរវត្តពិតប្រាកដឬយ៉ាងណាហើយបើពិតប្រាកដមែន ខ្ញុំនឹងសុំជួបភាគីពាក់ព័ន្ធ ដើម្បីសួរពួកគាត់អំពីវិធានការកសាងផ្លូវនោះ។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post