Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ កម្លាំងជំនាញ ​នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនខេត្ត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បានចាប់ខ្លួនបុរសម្នាក់ ជាមេខ្លោងជួញដូរគ្រឿងញៀនខុសច្បាប់ ដោយដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់ធំ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចវាលប៉ារា​ ស្ថិតក្នុងភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀម​ប៉ាង​ ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជួប ឌា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង មុខរបរកសិករ​។ វត្ថុតាងដកហូតបាន រួមមាន ថ្នាំញៀនចំនួន៥កញ្ចប់ធំ មិនទាន់ថ្លឹង ប៉ុន្តែទម្ងន់ប្រហែល៥គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor