header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រថយន្តកាមរីស្វិតមួយគ្រឿង កំពុងតែបើកបរលើផ្លូវសុខៗ ហើយក៏បានរលត់ម៉ាស៊ីន ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីក្បាលរថយន្តតែម្តង។

ហេតុការណ៍ភ្លើងឆាបឆេះរថយន្តមួយគ្រឿងនេះ បានកើតឡើងកាលពីវេលាម៉ោង៣នឹង៤០នាទីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរចម្ការកៅស៊ូមួយកន្លែង ស្ថិតនៅភូមិជ្រៃ សង្កាត់យក្ខឡោម ក្រុងបានលុង។

ប្រភពពីម្ចាស់រថយន្តឈ្មោះ ម៊ិច ឆន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកសារព័ត៌មានសំឡេងនិស្សិតបញ្ញាវ័ន្ត គាត់សង្ស័យទុសេខ្សែភ្លើង ទើបបណ្តាលឲ្យឆាបឆេះបែបនេះ។ ចំណែក​ប្រពន្ធមិនត្រូវបានស្គាល់ឈ្មោះនោះទេ បន្ទាប់ពីភ្លើងឆេះនោះ ភ្លាមពីរនាក់ប្តីប្រពន្ធបានចាកចេញពីក្នុងរថយន្ត ហើយបានស្រែកហៅអ្នកជិតខាងឲ្យជួយមកអន្តរាគមន៍ពន្លត់ភ្លើងតែហួសពេលទៅហើយ ភ្លើង​បានឆាបឆេះអស់ទាំងស្រុង ហើយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះឡើយ។

លោកថា គាត់ពីរនាក់ប្តីប្រពន្ធបានមកទិញអីវ៉ាន់ចាបហួយនៅផ្សារបានលុងយកទៅលក់ ហើយបាន វិលត្រឡប់ទៅផ្ទះវិញមិនទាន់ដល់ផ្ទះផង ក៏ឆាបឆេះនៅពាក់កណ្តាលផ្លូវ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post