header ads

Sponsor

រិទ្ធី

ខេត្តកោះកុង នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង មានបើកកិច្ចប្រជុំលើកទី២ នៃការត្រៀមរៀបចំបុណ្យសមុទ្រនៅខេត្តកោះកុង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង បានបញ្ជាក់ថាមិនត្រឹមតែធ្វើឡើងនៅទីរួមខេត្តកោះកុងប៉ុណ្ណោះទេ ថែមទាំងនឹងត្រូវរៀបចំមួយផ្នែកទៀត នៅរមណីយដ្ឋានវិស្សមកាលតារាសាគរ ដែលមានទីតាំងនៅជាប់ឆ្នេរសមុទ្រ នៃស្រុកបទុមសាគរ ផងដែរ។

សម្រាប់បុណ្យសមុទ្រឆ្នាំនេះ នឹងរៀបចំទីតាំងប្រារព្ធពិធីផ្សេងៗ ដូចជា ទីតាំងរត់ប្រណាំងកម្សាន្ត កីឡា Triathlon កីឡាប្រណាំងកង់ កីឡាចំបាប់បុរាណ កីឡាប្រដាល់គុនខ្មែរ កីឡា Jet-Ski កីឡាទូកក្តោង Sailing ក្បួនព្យុហយាត្រាផែនកីឡា ស្ដង់ពិព័រណ៍ កម្មវិធីដាំកូនឈើ ឆាកតន្ត្រី សិល្បៈ សិក្ខាសាលាជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព និងពន្លឿនឲ្យទាន់ពេលបុណ្យសមុទ្រ ទាំងផ្នែកស្នាក់នៅ

បញ្ហា អនាម័យ គុណភាពចំណីអាហារ បញ្ហាបង្គន់អនាម័យ បញ្ហាសំរាម សន្តិសុខ សណ្ដាប់ធ្នាប់ ត្រូវបានឯកឧត្តម ថោង ខុន ដាសតឿនដល់រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព។

ពិធីបុណ្យសមុទ្រនៅខេត្តកោះកុងលើកនេះ មានភាពពិសេសលើសពីលើកមុនដោយសារតែមានទាំងការរៀបចំកម្មវិធីកម្សាន្តសប្បាយនានា នៅទីរួមខេត្តកោះកុងផង និងមានព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រផងដែរ។ នេះជាការបញ្ជាប់របស់ឯកឧត្តម ថោង ខុន។

ចំណែកឯ លោកជំទាវ មិថុនា ​ភូថង បានបញ្ជាក់ថា ទាំងរដ្ឋបាលខេត្តកោះកុង និងមន្ទីរពាក់ព័ន្ធនានា បាននិងកំពុងញាប់ដៃញាប់ជើងក្នុងការអនុវត្តការងារនានា ដើម្បីតៀមឲ្យទាន់ពេលវេលាពិធីបុណ្យសមុទ្រមកដល់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post