header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នុំពេញ៖ បុរសបានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីអ្នកទាំងពីរបានបើករយន្តស៊េរីទំនើបទៅបុកទ្រូងផ្លូវនៅមុខនៅផ្សារ ៧មករា ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍ទីមួយបានកើតឡើងនៅវេលាម៉ោង ១០ យប់ថ្ងៃទី ០១ ខែតុលាឆ្នាំ ២០១៨ ដែលក្នុងហេតុការណ៍នោះ បណ្តាលឱ្យអ្នកបើកបរថយន្ត រងរបួសបាក់ជើងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ចំនែកហេតុការណ៌ទី ពីរ វិញគឺបានកើតឡើងនាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី២តុលា ឆ្នាំ២០១៨ ក្នុងនោះបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗតែម្តង បន្ទាប់ពីបើរថយន្តព្រុសបុកទ្រូងផ្លូវនេះដែរគឺរថយន្តឆេះផ្នែកខាងមុខក៏ស្ទើរតែទាំងស្រុងតែម្ដងហើយ សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។

ក្រោយកើតហេតុរថយន្តទាំងពីរគ្រឿងត្រូវបានខាងចរាចរណ៍ស្ទួចយកទៅរក្សារទុកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post