header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់លើដំបូលផ្ទះជាន់ទី២ ក្នុងសភាពមានស្នាមសត្វស៊ីចោះភ្នែកម្ខាង និងកំភួនជើងម្ខាង រកសឹងតែមិនជឿ ស្លាប់ហើយនៅមានសត្វរាតត្បាតទៅទៀត ខណៈទើបវិលមកពីស្រុកកំណើតបាន២ថ្ងៃ។ ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅលើដំបូលជាន់ទី២ ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាកសពមានឈ្មោះ ឆន ផាត ហៅស្នា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានសាច់អាំង១៦៨ ផ្លូវ២០០៤ ស្នាក់នៅជាន់ទៅទី២ ក្នុងភូមិសង្កាត់កើតហេតុ មានស្រុកកំណើតភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមការបំភ្លឺរបស់បុរសម្នាក់ ស្នាក់នៅជាន់លើជាមួយគ្នា បានឲ្យដឹងថា ជនរងគ្រោះ ទើបវិលមកពីស្រុកកំណើតបាន២ថ្ងៃ ដើម្បីចូលបម្រើការងារវិញ តែនៅល្ងាចថ្ងៃទី១០ ខែតុលា ដោយសារហាងមិនទាន់បើកធ្វើការ យប់ឡើងជនរងគ្រោះបានចូលដេកសម្រាកជាមធម្មតាលើគ្រែ ខណៈគាត់ដេកសម្រាកលើគ្រែផ្សេង។ ស្រាប់តែនៅព្រឹកថ្ងៃទី១១ ខែតុលានេះ ភ្ញាក់ពីដេក ក៏ប្រទះឃើញជនរងគ្រោះមានដាមឈាមមាត់ និងភ្នែក សង្ស័យដឹងថា ស្លាប់ ហើយក៏មិនហ៊ានប៉ះពាល់ដែរ ក៏រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ ស្ថិតនៅក្បែរនោះស្រាប់ ឲ្យទៅពិនិត្យជាក់ស្តែង។

សាកសព បន្ទាប់ពីសមត្ថកិច្ចពិនិត្យជាក់ស្តែង ឃើញថា សត្វចោះភ្នែកស៊ីអស់ភ្នែកខាងឆ្វេង និងកំភូនជើងឆ្វេង។ ក្រោយពីជំនាញធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថា ជនរងគ្រោះស្លាប់ដោយជំងឺខ្យល់គរ ហើយមានសត្វកណ្តុរមកចោះស៊ីភ្នែក និងសាច់កំភួនជើង រួចប្រគល់ជូនសាច់ញតិ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post