header ads

Sponsor

រិទ្ធី

លោក ជាម ច័ន្ទនី អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ធំ បានទទួលមរណភាពនៅវេលាម៉ោង៤:៣០រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នេះ ដោយរោគាពាធ នៅអាយុ៥៧ឆ្នាំ នៅគេហដ្ឋានរបស់លោក ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមរំលឹកថា លោក ជាម ច័ន្ទនី ហៅ ជាម ច័ន្ទរ័ត្ន កើត​នៅ​ថ្ងៃ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​១៩៦១ នៅ ភូមិ​ផ្ទះ​ខ្ពស់ ឃុំ​តុងរ៉ុង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ នៅ ឆ្នាំ​១៩៧០ ម្ដាយ​របស់​លោក​បាន​នាំ​លោក​មក​រស់​នៅ​ភ្នំពេញ ហើយ​លោក​បាន​ចាប់​ផ្ដើម​សិក្សា​នៅ​ភ្នំពេញ​អស់​រយៈ​ពេល៥​ឆ្នាំ ដោយ​រៀន​នៅ​សាលា​បឋមសិក្សា សន្ធរម៉ុក ថ្នាក់ ទី៨។ នៅ​ពេល​ប្រទេស​ធ្លាក់​ទៅ​ក្នុង​របប​គ្រប់​គ្រង ប៉ុល ពត នៅ ឆ្នាំ​១៩៧៥ គ្រួសារ​លោក ច័ន្ទនី ត្រូវ​បាន​ខ្មែរ​ក្រហម​ជម្លៀស​ឲ្យ​ទៅ ខេត្ត​បាត់ដំបង ដោយ​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខទោស​ដូច​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ដែរ។

លោក ជាម ច័ន្ទនី បាន​ភ្លក្ស​រួច​ហើយ​រសជាតិ​ពីរ​ក្នុង​ចំណោម​ហានិភ័យ​ធំៗ ៣ ដែល​អ្នក​នយោបាយ​តែង​តែ​ជួប​ប្រទះ គឺ ទីមួយ​ត្រូវ​គេ​ធ្វើ​ឃាត ទីពីរ ត្រូវ​ជាប់​គុក និង​ទីបី ត្រូវ​រត់​ចោល​ស្រុក។

លោក ជាម ច័ន្ទនី ធ្លាប់បានប្រាប់ថាដោយ​មាន​ការ​យល់​ព្រម ពី​សម្ដេច ហ៊ុន សែន រូប​ខ្ញុំ ត្រូវ​បាន​តុលាការ​យោធា​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ព្រឹក​ថ្ងៃ ទី០៦ ខែ​កុម្ភៈ ឆ្នាំ​២០០៦។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post